ព្រះត្រៃបិដក ភាគ ៧០

 [១៧៩​] អជ្ឈ​ត្ត​វុ​ដ្ឋាន​វិមោក្ខ ៤ យ៉ាង​ តើ​ដូចម្ដេច។ បឋមជ្ឈាន​ចេញ​ចាក​នី​វរ​ណៈ ទាំងឡាយ ១ ទុតិយជ្ឈាន​ចេញ​ចាក​វិតក្កៈ និង​វិចារៈ​ទាំងឡាយ​ ១ តតិយជ្ឈាន​ចេញ​ចាក​បីតិ ១ ចតុត្ថជ្ឈាន​ចេញ​ចាក​សុខៈ និង​ទុក្ខ​ទាំងឡាយ ១ នេះ​ អជ្ឈ​ត្ត​វុ​ដ្ឋាន​វិមោក្ខ ៤។
 ពហិ​ទ្ធាវុ​ដ្ឋាន​វិមោក្ខ ៤ យ៉ាង តើ​ដូចម្ដេច។ អាកាសានញ្ចាយតន​សមាបត្តិ ចេញ​ចាក​រូបសញ្ញា បដិឃ​សញ្ញា ​;និង​នានត្ត​សញ្ញា ១ វិ​ញ្ញាណ​ញ្ចា​យត​នសមាបត្តិ ចេញ​ចាក​ អាកាសានញ្ចាយតន​សញ្ញា ១ អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ ចេញ​ចាក​វិ​ញ្ញាណ​ញ្ចា​យត​នសញ្ញា ១ នេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ ចេញ​ចាក​អា​កិ​ញ្ចញ្ញា​យត​នសញ្ញា ១ នេះ ពហិ​ទ្ធាវុ​ដ្ឋាន​វិមោក្ខ​ ៤។
ថយ | ទំព័រទី ២៨៤ | បន្ទាប់
ID: 637363214761054148
ទៅកាន់ទំព័រ៖