ព្រះត្រៃបិដក ភាគ ៧០

 ទុ​ភតោ​វុ​ដ្ឋាន​វិមោក្ខ ៤ យ៉ាង តើ​ដូចម្ដេច។ សោតាបត្តិ​មគ្គ ចេញ​ចា​កសក្កា​យទិដ្ឋិ​ វិចិកិច្ឆា សីលព្វត​បរា​មា​សៈ ​;និង​ទិ​ដ្ឋានុ​ស័យ​ វិ​ចិ​កិ​ច្ឆា​នុ​ស័យ ចេញ​ចាក​កិលេស​ទាំងឡាយ ដែល​ប្រព្រឹត្តទៅ​តា​មសក្កាយ​ទិដ្ឋិ​ជាដើម​នោះ​ផង ចាក​ខន្ធ​ទាំងឡាយ​ផង​ ចេញ​ចាក​និមិត្ត​ទាំងពួង​ជា​ខាងក្រៅ​ផង ១ សកទាគាមិមគ្គ ចេញ​ចាក​កាមរាគ​សញ្ញោជនៈ​ បដិឃ​សញ្ញោជនៈ​ដ៏​គ្រោតគ្រាត ចាក​កាមរាគានុស័យ បដិ​ឃានុ​ស័យ​ដ៏​គ្រោតគ្រាត ចេញ​ចាក​កិលេស​ ដែល​ប្រព្រឹត្តទៅ​តាម​កាមរាគ​សញ្ញោជនៈ​ជាដើម​នោះ​ផង ចាក​ខន្ធ ទាំងឡាយ​ផង ចេញ​ចាក​និមិត្ត​ទាំងពួង​ជា​ខាងក្រៅ​ផង​ ១ អនាគាមិមគ្គ ចេញ​ចាក​កាមរាគ​សញ្ញោជនៈ បដិឃ​សញ្ញោជនៈ ដ៏​ល្អិត ចាក​កាមរាគានុស័យ​ បដិ​ឃានុ​ស័យ​ដ៏​ល្អិត ចេញ​ចាក​កិលេស​ទាំងឡាយ​ ដែល​ប្រព្រឹត្តទៅ​តាម​កាមរាគ​សញ្ញោជនៈ​ជាដើម​នោះ​ផង ចាក​ខន្ធ​ទាំងឡាយ​ផង ចេញ​ចាក​និមិត្ត​ទាំងពួង​ជា​ខាងក្រៅ​ផង​ ១ អរហត្តមគ្គ ចេញ​ចាក​រូប​រាគៈ អរូប​រាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មា​នា​នុ​ស័យ​ ភវ​រាគានុស័យ អវិ​ជ្ជានុ​ស័យ ចេញ​ចាក​កិលេស​ទាំងឡាយ​ ដែល​ប្រព្រឹត្តទៅ​តាម​រូប​រាគៈ​ជាដើម​នោះ​ផង ចាក​ខន្ធ​ទាំងឡាយ​ផង ចេញ​ចាក​និមិត្ត​ទាំងពួង​ជា​ខាងក្រៅ​ផង​ ១ នេះ ទុ​ភតោ​វុ​ដ្ឋាន​វិមោក្ខ ៤។
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 637363215261118025
ទៅកាន់ទំព័រ៖