ព្រះត្រៃបិដក ភាគ ៧០

 ទុ​ភតោ​វុ​ដ្ឋានា​នុ​លោម​វិមោក្ខ ៤ យ៉ាង តើ​ដូចម្ដេច។ អនិច្ចានុបស្សនា ទុ​ក្ខានុបស្ស​នា ​;និង​អនត្តានុបស្សនា​ ប្រព្រឹត្តទៅ​ដើម្បី​បាន​នូវ​សោតាបត្តិ​មគ្គ ១ អនិច្ចានុបស្សនា ទុ​ក្ខានុបស្ស​នា ​;និង​អនត្តានុបស្សនា ប្រព្រឹត្តទៅ​ដើម្បី​បាន​នូវ​សកទាគាមិមគ្គ​ ១ ដើម្បី​បាន​នូវ​អនាគាមិមគ្គ ១ ដើម្បី​បាន​នូវ​អរហត្តមគ្គ ១ នេះ​ ទុ​ភតោ​វុ​ដ្ឋានា​នុ​លោម​វិមោក្ខ ៤។
 [១៨១​] អជ្ឈ​ត្ត​វុ​ដ្ឋាន​ប្ប​ដិ​ប្ប​ស្ស​ទ្ធិ​វិមោក្ខ ៤ យ៉ាង តើ​ដូចម្ដេច។ ការបាន​នូវ​បឋមជ្ឈាន​ ឬវិបាក​របស់​បឋមជ្ឈាន ១ ការបាន​នូវ​ទុតិយជ្ឈាន ឬវិបាក​របស់​ទុតិយជ្ឈាន ១ ការបាន​នូវ​តតិយជ្ឈាន​ ឬវិបាក​របស់​តតិយជ្ឈាន ១ ការបាន​នូវ​ចតុត្ថជ្ឈាន ឬវិបាក​របស់​ចតុត្ថជ្ឈាន ១ នេះ​ អជ្ឈ​ត្ត​វុ​ដ្ឋាន​ប្ប​ដិ​ប្ប​ស្ស​ទ្ធិ​វិមោក្ខ ៤។
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 637363216340943184
ទៅកាន់ទំព័រ៖