ព្រះត្រៃបិដក ភាគ ៧០

 ពហិ​ទ្ធាវុ​ដ្ឋាន​ប្ប​ដិ​ប្ប​ស្ស​ទ្ធិ​វិមោក្ខ ៤ យ៉ាង តើ​ដូចម្ដេច។ ការបាន​នូវ​អាកាសានញ្ចាយតន​សមាបត្តិ ឬវិបាក​របស់​អាកាសានញ្ចាយតន​សមាបត្តិ ១ ការបាន​នូវ​វិ​ញ្ញាណ​ញ្ចា​យត​នសមាបត្តិ​ ឬវិបាក​របស់​វិ​ញ្ញាណ​ញ្ចា​យត​នសមាបត្តិ ១ ការបាន​នូវ អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ ឬវិបាក​របស់​អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ​ ១ ការបាន​នូវ នេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ ឬវិ​បា​ករបស់​នេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ​ ១ នេះ ពហិ​ទ្ធាវុ​ដ្ឋាន​ប្ប​ដិ​ប្ប​ស្ស​ទ្ធិ​វិមោក្ខ ៤។
 ទុ​ភតោ​វុ​ដ្ឋាន​ប្ប​ដិ​ប្ប​ស្ស​ទ្ធិ​វិមោក្ខ ៤ យ៉ាង តើ​ដូចម្ដេច។ សោតាបត្តិផល របស់ សោតាបត្តិ​មគ្គ ១ សកទាគាមិផល របស់​សកទាគាមិមគ្គ ១ អនាគាមិផល របស់​ អនាគាមិមគ្គ ១ អរហត្តផល របស់​អរហត្តមគ្គ ១ នេះ ទុ​ភតោ​វុ​ដ្ឋាន​ប្ប​ដិ​ប្ប​ស្ស​ទ្ធិ​វិមោក្ខ​ ៤។
ថយ | ទំព័រទី ២៨៨ | បន្ទាប់
ID: 637363216823504711
ទៅកាន់ទំព័រ៖