ព្រះត្រៃបិដក ភាគ ៧០
[១៨២] រូបី រូបានិ បស្សតីតិ វិមោក្ខ តើដូចម្ដេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ធ្វើទុកក្នុងចិត្តនូវនិមិត្តមានពណ៌ខៀវដ៏ប្រាកដ ជានិមិត្តខាងក្នុង តែងបាននូវសេចក្ដី សម្គាល់ក្នុងពណ៌ខៀវ បុគ្គលនោះ ក៏ធ្វើនូវនិមិត្តនោះ ឲ្យជានិមិត្ត គឺខ្លួនកាន់យកដោយ ប្រពៃ ពិចារណានូវនិមិត្តនោះឲ្យជានិមិត្ត គឺខ្លួនពិចារណាដោយប្រពៃ កំណត់ទុកនូវនិមិត្តនោះ ឲ្យជានិមិត្ត គឺខ្លួនកំណត់ទុកដោយប្រពៃ លុះបុគ្គលនោះ ធ្វើនូវនិមិត្តនោះ ឲ្យជានិមិត្ត គឺខ្លួនកាន់យកដោយប្រពៃ ពិចារណានូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនពិចារណាដោយប្រពៃ កំណត់ទុកនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកំណត់ទុកដោយប្រពៃហើយ ក៏ប្រមូលចិត្តទៅក្នុងនិមិត្តមានពណ៌ខៀវ ជានិមិត្តខាងក្រៅ តែងបាននូវសេចក្ដីសម្គាល់ក្នុងពណ៌ខៀវ បុគ្គលនោះធ្វើនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកាន់យកដោយប្រពៃ ពិចារណានូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនពិចារណាដោយប្រពៃ កំណត់ទុកនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកំណត់ទុកដោយប្រពៃ លុះបុគ្គលនោះ ធ្វើនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកាន់យកដោយប្រពៃ ពិចារណានូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនពិចារណាដោយប្រពៃ កំណត់ទុកនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកំណត់ទុកដោយប្រពៃហើយ ក៏សេព ចម្រើន ធ្វើឲ្យច្រើន (នូវនិមិត្តនោះ) បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា រូបខាងក្នុង និងរូបខាងក្រៅ ទាំងពីរនេះ ឈ្មោះថារូប (ដូចគ្នា)
ID: 637363217295752442
ទៅកាន់ទំព័រ៖