ព្រះត្រៃបិដក ភាគ ៧០
ឈ្មោះថាពិចារណាឃើញនូវវេទនា ដែលកើតអំពីមនោសម្ផ័ស្សផង នូវខ្លួនផង ថាមិនមែនពីរ ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ ឯវត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាវេទនាវត្ថុកៈទី ១ អត្តានុទិដ្ឋិជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញវេទនា ថាជាខ្លួន យ៉ាងនេះឯង។
[២៥] បុគ្គលពិចារណាឃើញខ្លួន ថាមានវេទនា តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញសញ្ញា សង្ខារ វិញ្ញាណ និងរូប ថាជាខ្លួន បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងជាខ្លួនរបស់អញ តែខ្លួនរបស់អញនោះឯង មានវេទនា ព្រោះវេទនានេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានវេទនា ប្រៀបដូចដើមឈើដែលបរិបូណ៌ដោយម្លប់ បុរសគប្បីពោលចំពោះដើមឈើនោះយ៉ាងនេះថា នេះដើមឈើ នេះម្លប់ ដើមឈើដោយឡែក ម្លប់ដោយឡែក តែដើមឈើនោះឯងមានម្លប់ ព្រោះម្លប់នេះ ឈ្មោះថាពិចារណាឃើញដើមឈើថាមានម្លប់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជា
ID: 637362095508919554
ទៅកាន់ទំព័រ៖