ព្រះត្រៃបិដក ភាគ ៧០
បុគ្គលនោះ ឈ្មោះថាអ្នកមានសេចក្ដីសម្គាល់ក្នុងរូប បុគ្គលខ្លះក្នុងលោកនេះ ធ្វើទុកក្នុងចិត្ត នូវនិមិត្តមានពណ៌លឿង នូវនិមិត្តមានពណ៌ក្រហម នូវនិមិត្តមានពណ៌ស ដ៏ប្រាកដ ជានិមិត្តខាងក្នុង តែងបាននូវសេចក្ដីសម្គាល់ក្នុងពណ៌ស បុគ្គលនោះ ធ្វើនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកាន់យកដោយប្រពៃ ពិចារណានូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនពិចារណាដោយប្រពៃ កំណត់ទុកនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកំណត់ទុកដោយប្រពៃ លុះបុគ្គលនោះ ធ្វើនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកាន់យកដោយប្រពៃ ពិចារណានូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនពិចារណាដោយប្រពៃ កំណត់ទុកនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកំណត់ទុកដោយប្រពៃហើយ ក៏ប្រមូលចិត្តទៅក្នុងនិមិត្តមានពណ៌ស ជានិមិត្តខាងក្រៅ តែងបាននូវសេចក្ដីសម្គាល់ក្នុងពណ៌ស បុគ្គលនោះក៏ធ្វើនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកាន់យកដោយប្រពៃ ពិចារណានូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនពិចារណាដោយប្រពៃ កំណត់ទុកនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកំណត់ទុកដោយប្រពៃ លុះបុគ្គលនោះ ធ្វើទុកនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកាន់យកដោយប្រពៃ ពិចារណានូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនពិចារណាដោយប្រពៃ កំណត់ទុកនូវនិមិត្តនោះឲ្យជានិមិត្តគឺខ្លួនកំណត់ទុកដោយប្រពៃហើយ ក៏សេព ចម្រើន ធ្វើឲ្យច្រើន
ID: 637363217738308929
ទៅកាន់ទំព័រ៖