ព្រះត្រៃបិដក ភាគ ៧០
នូវនិមិត្តនោះ បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា រូបខាងក្នុង និងរូបខាងក្រៅ ទាំងពីរនេះឈ្មោះថារូបដូចគ្នា បុគ្គលនោះ ឈ្មោះថាជាអ្នកមានសេចក្ដីសម្គាល់ក្នុងរូប យ៉ាងនេះឯង ឈ្មោះថា រូបី រូបានិ បស្សតីតិ វិមោក្ខ។
[១៨៣] អជ្ឈត្តំ អរូបសញ្ញី ពហិទ្ធា រូបានិ បស្សតីតិ វិមោក្ខ តើដូចម្ដេច។ បុគ្គលពួកខ្លះក្នុងលោកនេះ មិនធ្វើទុកក្នុងចិត្ត នូវនិមិត្តមានពណ៌ខៀវដ៏ប្រាកដ ជានិមិត្តខាងក្នុង មិនបាននូវសេចក្ដីសម្គាល់ក្នុងពណ៌ខៀវទេ តែប្រមូលចិត្តទៅក្នុងនិមិត្តមានពណ៌ខៀវ ជានិមិត្តខាងក្រៅ បាននូវសេចក្ដីសម្គាល់ក្នុងពណ៌ខៀវ បុគ្គលនោះ ក៏ធ្វើនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកាន់យកដោយប្រពៃ ពិចារណានូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនពិចារណាដោយប្រពៃ កំណត់ទុកនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកំណត់ទុកដោយប្រពៃ លុះបុគ្គលនោះ ធ្វើនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកាន់យកដោយប្រពៃ ពិចារណានូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនពិចារណាដោយប្រពៃ កំណត់ទុកនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកំណត់ទុកដោយប្រពៃហើយ ក៏សេព ចម្រើន ធ្វើឲ្យច្រើននូវនិមិត្តនោះ បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា
ID: 637363218268689041
ទៅកាន់ទំព័រ៖