ព្រះត្រៃបិដក ភាគ ៧០

 [១៨៤​] សុ​ភន្តេ​វ អធិ​មុ​ត្តោ ហោ​តី​តិ​ វិមោក្ខ តើ​ដូចម្ដេច។ ភិក្ខុ​ក្នុង​សាសនា​នេះ មានចិត្ត​ប្រកបដោយ​មេត្តា ផ្សាយ​ទៅកាន់​ទិសទី​ ១ ទិសទី ២ ក៏​ដូចគ្នា ទិសទី ៣ ក៏​ដូចគ្នា ទិសទី ៤ ក៏​ដូចគ្នា តាម​ទំនង​នេះ​ សូម្បី​ទិស​ខាងលើ ទិស​ខាងក្រោម ទិស​ទទឹង ក៏​មានចិត្ត​ប្រកបដោយ​មេត្តា​ដ៏​ធំ​ទូលាយ​ រក​ប្រមាណ​មិនបាន ជា​ចិត្ត​ឥត​ចងពៀរ ឥត​ព្យាបាទ ផ្សាយ​ទៅកាន់​សត្វលោក​ទាំងអស់ ព្រោះ​ហេតុ​ប្រៀបផ្ទឹម​ខ្លួន​ឲ្យ​ស្មើនឹង​សត្វ​ទាំងអស់​ ក្នុង​ទិស​ទាំងពួង សត្វ​ទាំងឡាយ ដែលគេ​មិន​គួរ​ខ្ពើមរអើម ព្រោះ​បាន​ចម្រើនមេត្តា​ ភិក្ខុ​មានចិត្ត​ប្រកបដោយ​ករុណា ផ្សាយ​ទៅកាន់​ទិសទី ១។បេ។ សត្វ​ទាំងឡាយ​ ដែលគេ​មិន​គួរ​ខ្ពើមរអើម ព្រោះ​បាន​ចម្រើន​ករុណា ភិក្ខុ​មានចិត្ត​ប្រកបដោយ​មុទិតា។បេ។ សត្វ​ទាំងឡាយ ដែលគេ​មិន​គួរ​ខ្ពើមរអើម ព្រោះ​បាន​ចម្រើន​មុទិតា​ ភិក្ខុ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា ផ្សាយ​ទៅកាន់​ទិសទី ១។បេ។ សត្វ​ទាំងឡាយ​ ដែលគេ​មិន​គួរ​ខ្ពើមរអើម ព្រោះ​បាន​ចម្រើន​ឧបេក្ខា យ៉ាងនេះ​ឯង ឈ្មោះថា សុ​ភន្តេ​វ អធិ​មុ​ត្តោ ហោ​តី​តិ វិមោក្ខ។
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 637363219247251827
ទៅកាន់ទំព័រ៖