ព្រះត្រៃបិដក ភាគ ៧០

 [១៨៥​] អាកាសានញ្ចាយតន​សមាបត្តិ​វិមោក្ខ​ តើ​ដូចម្ដេច។ ភិក្ខុ​ក្នុង​សាសនា​នេះ ព្រោះ​កន្លង​បង់​នូវ​រូបសញ្ញា ព្រោះ​ដល់​នូវ​សេចក្ដីវិនាស​នៃ​បដិឃ​សញ្ញា​ ព្រោះ​មិនបាន ធ្វើ​ទុក​ក្នុងចិត្ត​នូវ​នានត្ត​សញ្ញា ដោយ​ប្រការ​ទាំងពួង​ ក៏​ចូលកាន់​អាកាសានញ្ចាយតន​ជ្ឈាន ដោយ​បរិកម្ម​ថា អាកាស​មិន​មាន​ទីបំផុត នេះ​ឈ្មោះថា​ អាកាសានញ្ចាយតន សមាបត្តិ​វិមោក្ខ។
 វិ​ញ្ញាណ​ញ្ចា​យត​នសមាបត្តិ​វិមោក្ខ តើ​ដូចម្ដេច។ ភិក្ខុ​ក្នុង​សាសនា​នេះ កន្លង​បង់​នូវ អាកាសានញ្ចាយតន​ជ្ឈាន ដោយ​ប្រការ​ទាំងពួង​ ហើយ​ចូលកាន់​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន ដោយ​បរិកម្ម​ថា វិញ្ញាណ​មិន​មាន​ទីបំផុត នេះ​ឈ្មោះថា​វិ​ញ្ញាណ​ញ្ចា​យត​នសមាបត្តិ​វិមោក្ខ។
 អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ​វិមោក្ខ តើ​ដូចម្ដេច។ ភិក្ខុ​ក្នុង​សាសនា​នេះ កន្លង​បង់​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន ដោយ​ប្រការ​ទាំងពួង ហើយ​ចូលកាន់​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ដោយ​បរិកម្ម​ថា អ្វី​តិចតួច​មិន​មាន នេះ​ឈ្មោះថា​អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ​វិមោក្ខ។
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 637363219816543139
ទៅកាន់ទំព័រ៖