ព្រះត្រៃបិដក ភាគ ៧០

 នេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ​វិមោក្ខ តើ​ដូចម្ដេច។ ភិក្ខុ​ក្នុង​សាសនា​នេះ កន្លង បង់​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន ដោយ​ប្រការ​ទាំងពួង​ ហើយ​ចូ​លកាន់នេវ​សញ្ញា​នា​សញ្ញា យតន​ជ្ឈាន នេះ​ឈ្មោះ​ថានេ​វសញ្ញា​នា​សញ្ញា​យត​នសមាបត្តិ​វិមោក្ខ។
 សញ្ញា​វេទយិត​និរោធ​សមាបត្តិ​វិមោក្ខ តើ​ដូចម្ដេច។ ភិក្ខុ​ក្នុង​សាសនា​នេះ កន្លង​បង់​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន ដោយ​ប្រការ​ទាំងពួង​ ហើយ​ចូលកាន់​សញ្ញា​វេទយិត​និរោធ (សេចក្ដី​រលត់​នៃ​សញ្ញា និង​វេទនា​) នេះ​ឈ្មោះថា​សញ្ញា​វេទយិត​និរោធ​សមាបត្តិ​វិមោក្ខ។
 [១៨៦​] សមយ​វិមោក្ខ តើ​ដូចម្ដេច។ ឈាន ៤ អរូប​សមាបត្តិ ៤ នេះ​ឈ្មោះថា សមយ​វិមោក្ខ។
 អស​មយ​វិមោក្ខ តើ​ដូចម្ដេច។ អរិយមគ្គ ៤ សាមញ្ញ​ផល ៤ និព្វាន ១ នេះ​ឈ្មោះថា អស​មយ​វិមោក្ខ។
 សាមយិក​វិមោក្ខ តើ​ដូចម្ដេច។ ឈាន ៤ អរូប​សមាបត្តិ ៤ នេះ​ឈ្មោះថា សាមយិក​វិមោក្ខ។
ថយ | ទំព័រទី ២៩៥ | បន្ទាប់
ID: 637363220482408903
ទៅកាន់ទំព័រ៖