ព្រះត្រៃបិដក ភាគ ៧០

 អសាមយិក​វិមោក្ខ តើ​ដូចម្ដេច។ អរិយមគ្គ ៤ សាមញ្ញ​ផល ៤ និព្វាន​ ១ នេះ​ឈ្មោះថា​អសាមយិក​វិមោក្ខ។
 កុប្បវិមោក្ខ តើ​ដូចម្ដេច។ ឈាន ៤ អរូប​សមាបត្តិ ៤ នេះ​ឈ្មោះ​ថា​កុប្បវិមោក្ខ។
 អកុប្បវិមោក្ខ តើ​ដូចម្ដេច។ អរិយមគ្គ ៤ សាមញ្ញ​ផល ៤ និព្វាន​ ១ នេះ​ឈ្មោះថា អកុប្បវិមោក្ខ។
 លោកិយ​វិមោក្ខ តើ​ដូចម្ដេច។ ឈាន ៤ អរូប​សមាបត្តិ ៤ នេះ​ឈ្មោះថា​ លោកិយ​វិមោក្ខ។
 លោកុត្តរ​វិមោក្ខ តើ​ដូចម្ដេច។ អរិយមគ្គ ៤ សាមញ្ញ​ផល ៤ និព្វាន ១ នេះ​ឈ្មោះថា លោកុត្តរ​វិមោក្ខ។
 សា​សវ​វិមោក្ខ តើ​ដូចម្ដេច។ ឈាន ៤ អរូប​សមាបត្តិ ៤ នេះ​ឈ្មោះថា​ សា​សវ​វិមោក្ខ។
ថយ | ទំព័រទី ២៩៦ | បន្ទាប់
ID: 637363221133429441
ទៅកាន់ទំព័រ៖