ព្រះត្រៃបិដក ភាគ ៧០

 អនាសវ​វិមោក្ខ តើ​ដូចម្ដេច។ អរិយមគ្គ ៤ សាមញ្ញ​ផល ៤ និព្វាន ១ នេះ​ឈ្មោះថា អនាសវ​វិមោក្ខ។
 [១៨៧​] សាមិ​សវិ​មោក្ខ តើ​ដូចម្ដេច។ វិមោក្ខ​ប្រកប​ព្រមដោយ​រូប នេះ​ឈ្មោះថា សាមិ​សវិ​មោក្ខ។
 និ​រាមិ​សវិ​មោក្ខ តើ​ដូចម្ដេច។ វិមោក្ខ​មិន​ប្រកប​ព្រមដោយ​រូប​ នេះ​ឈ្មោះថា និ​រាមិ​សវិ​មោក្ខ។
 និ​រាមិ​សត​រវិ​មោក្ខ តើ​ដូចម្ដេច។ អរិយមគ្គ ៤ សាមញ្ញ​ផល ៤ និព្វាន ១ នេះ​ឈ្មោះថា​និ​រាមិ​សត​រវិ​មោក្ខ។
 បណិ​ហិត​វិមោក្ខ តើ​ដូចម្ដេច។ ឈាន ៤ អរូប​សមាបត្តិ ៤ នេះ​ឈ្មោះថា បណិ​ហិត​វិមោក្ខ។
 អប្ប​ណិ​ហិត​វិមោក្ខ តើ​ដូចម្ដេច។ អរិយមគ្គ ៤ សាមញ្ញ​ផល ៤ និព្វាន ១ នេះ​ឈ្មោះថា​អប្ប​ណិ​ហិត​វិមោក្ខ។
ថយ | ទំព័រទី ២៩៧ | បន្ទាប់
ID: 637363221848520667
ទៅកាន់ទំព័រ៖