ព្រះត្រៃបិដក ភាគ ៧០

 [១៨៨​] សញ្ញាវិមោក្ខ តើ​ដូចម្ដេច។ សញ្ញាវិមោក្ខ ១ បែកចេញ​ជា​សញ្ញាវិមោក្ខ ១០ សញ្ញាវិមោក្ខ ១០ រួម​មក​ជា​សញ្ញាវិមោក្ខ ១ វិញ ដោយ​បរិយាយ ដោយអំណាច​នៃ​វត្ថុ ក៏​មាន។
 សំនួរ​ត្រង់​ពាក្យ​ថា ក៏​មាន តើ​ក៏​មាន ដូចម្ដេច។ អនិច្ចានុបស្សនា​ញាណ (ញាណ​ជា គ្រឿង​ពិចារណា​ឃើញ ថា​មិន​ទៀង​) ផុត​ស្រឡះ​ចាក​សេចក្ដីសម្គាល់ ថា​ទៀង ហេតុ​នោះ ឈ្មោះថា​សញ្ញាវិមោក្ខ​ ទុ​ក្ខានុបស្ស​នា​ញាណ (ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ ថា​ជា​ទុក្ខ​) ផុត​ស្រឡះ​ចាក​សេចក្ដីសម្គាល់​ថា​ជា​សុខ ហេតុ​នោះ ឈ្មោះថា​សញ្ញាវិមោក្ខ អនត្តានុបស្សនា​ញាណ​ (ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ ថា​មិនមែន​ខ្លួន​) ផុត​ស្រឡះ ចាក​សេចក្ដីសម្គាល់​ថា​ជា​ខ្លួន​ ហេតុ​នោះ ឈ្មោះថា​សញ្ញាវិមោក្ខ និ​ព្វិ​ទានុ​បស្ស​នា​ញាណ (ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ ថា​គួរ​នឿយណាយ​) ផុត​ស្រឡះ​ចាក​សេចក្ដីសម្គាល់​ក្នុង​ការ​ត្រេកអរ ហេតុ​នោះ​ ឈ្មោះថា​សញ្ញាវិមោក្ខ វិ​រា​គា​នុបស្ស​នា​ញាណ (ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ធម៌​ជា​គ្រឿង​ប្រាសចាក​រាគៈ​) ផុត​ស្រឡះ​ចាក​សេចក្ដីសម្គាល់ ថា​រាគៈ ហេតុ​នោះ ឈ្មោះថា​សញ្ញាវិមោក្ខ
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 637363222994448548
ទៅកាន់ទំព័រ៖