ព្រះត្រៃបិដក ភាគ ៧០
បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញសញ្ញា សង្ខារ វិញ្ញាណ និងរូប ថាជាខ្លួន បុគ្គលនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងជាខ្លួនរបស់អញ តែខ្លួនរបស់អញនោះឯង មានវេទនា ព្រោះវេទនានេះ ឈ្មោះថាពិចារណាឃើញខ្លួន ថាមានវេទនា ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ ឯវត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាវេទនាវត្ថុកៈទី ២ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ ជាទិដ្ឋិវិបត្តិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញខ្លួន ថាមានវេទនា យ៉ាងនេះឯង។
[២៦] បុគ្គលពិចារណាឃើញវេទនា ថាមានក្នុងខ្លួន តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញសញ្ញា សង្ខារ វិញ្ញាណ និងរូប ថាជាខ្លួន បុគ្គលនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងជាខ្លួនរបស់អញ ឯវេទនានេះ (ក៏មាន) ក្នុងខ្លួននេះដែរ ឈ្មោះថាពិចារណាឃើញវេទនាថាមានក្នុងខ្លួន ប្រៀបដូចផ្កាឈើដែលបរិបូណ៌ដោយក្លិន បុរសគប្បីពោលចំពោះផ្កាឈើនោះយ៉ាងនេះថា នេះផ្កា នេះក្លិន ផ្កាដោយឡែក ក្លិនដោយឡែក
ID: 637362095912878117
ទៅកាន់ទំព័រ៖