ព្រះត្រៃបិដក ភាគ ៧០
និរោធានុបស្សនាញាណ (ញាណជាគ្រឿងពិចារណាឃើញនូវសេចក្ដីរលត់) ផុតស្រឡះចាកសេចក្ដីសម្គាល់ថាកើតឡើង ហេតុនោះ ឈ្មោះថាសញ្ញាវិមោក្ខ បដិនិស្សគ្គានុបស្សនាញាណ (ញាណជាគ្រឿងពិចារណាឃើញនូវធម៌ជាគ្រឿងរលាស់ចេញ) ផុតស្រឡះចាកសេចក្ដីសម្គាល់ ថាគួរប្រកាន់ ហេតុនោះ ឈ្មោះថាសញ្ញាវិមោក្ខ អនិមិត្តានុបស្សនាញាណ (ញាណជាគ្រឿងពិចារណាឃើញនូវធម៌មិនមាននិមិត្ត) ផុតស្រឡះ ចាកសេចក្ដីសម្គាល់ថាជានិមិត្ត ហេតុនោះ ឈ្មោះថាសញ្ញាវិមោក្ខ អប្បណិហិតានុបស្សនាញាណ (ញាណជាគ្រឿងពិចារណាឃើញនូវធម៌មិនមានតម្កល់ទុក) ផុតស្រឡះចាកសេចក្ដីសម្គាល់ថាតម្កល់ទុក ហេតុនោះ ឈ្មោះថាសញ្ញាវិមោក្ខ សុញ្ញតានុបស្សនាញាណ (ញាណជាគ្រឿងពិចារណាឃើញថាសូន្យ) ផុតស្រឡះចាកសេចក្ដីសម្គាល់ថាគួរប្រកាន់ស្អិត ហេតុនោះ ឈ្មោះថាសញ្ញាវិមោក្ខ យ៉ាងនេះឯង សញ្ញាវិមោក្ខ ១ បែកចេញជាសញ្ញាវិមោក្ខ ១០ សញ្ញាវិមោក្ខ ១០ រួមមកជាសញ្ញាវិមោក្ខ ១ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន។
ID: 637363223313082468
ទៅកាន់ទំព័រ៖