ព្រះត្រៃបិដក ភាគ ៧០
អនិច្ចានុបស្សនាញាណ (ញាណជាគ្រឿងពិចារណាឃើញថាមិនទៀង) ក្នុងរូប ផុតស្រឡះចាកសេចក្ដីសម្គាល់ថាទៀង ហេតុនោះ ឈ្មោះថា សញ្ញាវិមោក្ខ។បេ។ សុញ្ញតានុបស្សនាញាណ (ញាណជាគ្រឿងពិចារណាឃើញថាសូន្យ) ក្នុងរូប ផុតស្រឡះចាកសេចក្ដីសម្គាល់ ដោយការប្រកាន់ស្អិត ហេតុនោះ ឈ្មោះថាសញ្ញាវិមោក្ខ យ៉ាងនេះឯង សញ្ញាវិមោក្ខ ១ បែកចេញជាសញ្ញាវិមោក្ខ ១០ សញ្ញាវិមោក្ខ ១០ រួមមកជាសញ្ញាវិមោក្ខ ១ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន។ អនិច្ចានុបស្សនាញាណ (ញាណជាគ្រឿងពិចារណាឃើញថាមិនទៀង) ក្នុងវេទនា។បេ។ ក្នុងសញ្ញា ក្នុងសង្ខារ ក្នុងវិញ្ញាណ ក្នុងចក្ខុ។បេ។ ក្នុងជរាមរណៈ ផុតស្រឡះចាកសេចក្ដីសម្គាល់ថាទៀង ហេតុនោះ ឈ្មោះថាសញ្ញាវិមោក្ខ។បេ។ សុញ្ញតានុបស្សនាញាណ (ញាណជាគ្រឿងពិចារណាឃើញថាសូន្យ) ក្នុងជរាមរណៈ ផុតស្រឡះចាកសេចក្ដីសម្គាល់ថាគួរប្រកាន់ស្អិត ហេតុនោះ ឈ្មោះថាសញ្ញាវិមោក្ខ យ៉ាងនេះឯង សញ្ញាវិមោក្ខ ១ បែកចេញជាសញ្ញាវិមោក្ខ ១០ សញ្ញាវិមោក្ខ ១០ រួមមកជាសញ្ញាវិមោក្ខ ១ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន នេះ សញ្ញាវិមោក្ខ។
ID: 637363223719071757
ទៅកាន់ទំព័រ៖