ព្រះត្រៃបិដក ភាគ ៧០
[១៨៩] ញាណវិមោក្ខ តើដូចម្ដេច។ ញាណវិមោក្ខ ១ បែកចេញជាញាណវិមោក្ខ ១០ ញាណវិមោក្ខ ១០ រួមមកជាញាណវិមោក្ខ ១ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន។
សំនួរត្រង់ពាក្យថា ក៏មាន តើក៏មាន ដូចម្ដេច។ សេចក្ដីដឹងតាមពិត ជាគ្រឿង ពិចារណាឃើញ ថាមិនទៀង ផុតស្រឡះចាកសេចក្ដីវង្វេង ចាកសេចក្ដីមិនដឹង ថាទៀង ហេតុនោះ ឈ្មោះថាញាណវិមោក្ខ សេចក្ដីដឹងតាមពិតជាគ្រឿងពិចារណាឃើញ ថាជា ទុក្ខ ផុតស្រឡះចាកសេចក្ដីវង្វេង ចាកសេចក្ដីមិនដឹង ថាជាសុខ ហេតុនោះ ឈ្មោះថា ញាណវិមោក្ខ សេចក្ដីដឹងតាមពិតជាគ្រឿងពិចារណាឃើញ ថាមិនមែនខ្លួន ផុតស្រឡះចាកសេចក្ដីវង្វេង ចាកសេចក្ដីមិនដឹងថាជាខ្លួន ហេតុនោះ ឈ្មោះថាញាណវិមោក្ខ សេចក្ដីដឹងតាមពិតជាគ្រឿងពិចារណាឃើញ នូវធម៌ជាគ្រឿងនឿយណាយ ផុតស្រឡះ ចាកសេចក្ដីវង្វេង ចាកសេចក្ដីមិនដឹង ក្នុងសេចក្ដីត្រេកអរ ហេតុនោះ ឈ្មោះថាញាណវិមោក្ខ សេចក្ដីដឹងតាមពិត ជាគ្រឿងពិចារណាឃើញនូវធម៌ ជាគ្រឿងប្រាសចាក តម្រេក ផុតស្រឡះចាកសេចក្ដីវង្វេង ចាកសេចក្ដីមិនដឹង ថារាគៈ ហេតុនោះ ឈ្មោះថា ញាណវិមោក្ខ
ID: 637363224110215410
ទៅកាន់ទំព័រ៖