ព្រះត្រៃបិដក ភាគ ៧០

សេចក្ដី​ដឹង​តាមពិត​ ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ធម៌ ជា​គ្រឿងរ​លត់ ផុត​ស្រឡះ​ចាក​សេចក្ដី​វង្វេង ចាក​សេចក្ដី​មិនដឹង​ ថា​កើត​ឡើ​ត ហេតុ​នោះ ឈ្មោះថា ញាណ​វិមោក្ខ សេចក្ដី​ដឹង​តាមពិត ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ធម៌​ ជា​គ្រឿងរ​លាស់ ចេញ ផុត​ស្រឡះ​ចាក​សេចក្ដី​វង្វេង ចាក​សេចក្ដី​មិនដឹង ថា​គួរ​ប្រកាន់​មាំ ហេតុ​នោះ​ ឈ្មោះថា​ញាណ​វិមោក្ខ សេចក្ដី​ដឹង​តាមពិត ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ធម៌ មិន​មាន និមិត្ត​ ផុត​ស្រឡះ​ចាក​សេចក្ដី​វង្វេង ចាក​សេចក្ដី​មិនដឹង ថា​មាន​និមិត្ត ហេតុ​នោះ ឈ្មោះ ថា​ញាណ​វិមោក្ខ​ សេចក្ដី​ដឹង​តាមពិត ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ធម៌ មិន​មានការ តម្កល់ទុក ផុត​ស្រឡះ​ចាក​សេចក្ដី​វង្វេង​ ចាក​សេចក្ដី​មិនដឹង ក្នុង​ការ​តម្កល់ទុក ហេតុ នោះ ឈ្មោះថា​ញាណ​វិមោក្ខ សេចក្ដី​ដឹង​តាមពិត​ ជា​គ្រឿង​ពិចារណា​ឃើញថា​សូន្យ ផុត​ស្រឡះ​ចាក​សេចក្ដី​វង្វេង ចាក​សេចក្ដី​មិនដឹង​ថា​គួរ​ប្រកាន់​មាំ​ ហេតុ​នោះ ឈ្មោះថា ញាណ​វិមោក្ខ យ៉ាងនេះ​ឯង ញាណ​វិមោក្ខ ១ បែកចេញ​ជា​ញាណ​វិមោក្ខ ១០​ ញាណ​វិមោក្ខ ១០ រួម​មក​ជា​ញាណ​វិមោក្ខ ១ ដោយ​បរិយាយ ដោយអំណាច​នៃ​វត្ថុ ក៏​មាន។
ថយ | ទំព័រទី ៣០៣ | បន្ទាប់
ID: 637363224422598983
ទៅកាន់ទំព័រ៖