ព្រះត្រៃបិដក ភាគ ៧០
[១៩០] សីតិសិយាវិមោក្ខ តើដូចម្ដេច។ សីតិសិយាវិមោក្ខ ១ បែកចេញជាសីតិសិយាវិមោក្ខ ១០ សីតិសិយាវិមោក្ខ ១០ រួមមកជាសីតិសិយាវិមោក្ខ ១ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន។
សំនួរត្រង់ពាក្យថា ក៏មាន តើក៏មាន ដូចម្ដេច។ សេចក្ដីដឹងដ៏ប្រសើរ មានភាពដ៏ត្រជាក់ ជាគ្រឿងពិចារណាឃើញថាមិនទៀង ផុតស្រឡះចាកសេចក្ដីក្តៅក្រហាយ សេចក្ដីរោលរាល និងសេចក្ដីក្រវល់ក្រវាយថាទៀង ហេតុនោះ ឈ្មោះថាសីតិសិយាវិមោក្ខ សេចក្ដីដឹងដ៏ប្រសើរ មានភាពដ៏ត្រជាក់ ជាគ្រឿងពិចារណាឃើញ ថាជាទុក្ខ ផុតស្រឡះចាកសេចក្ដីក្តៅក្រហាយ សេចក្ដីរោលរាល និងសេចក្ដីក្រវល់ក្រវាយ ថាជាសុខ ហេតុនោះ ឈ្មោះថាសីតិសិយាវិមោក្ខ សេចក្ដីដឹងដ៏ប្រសើរ មានភាពដ៏ត្រជាក់ ជាគ្រឿងពិចារណាឃើញថាមិនមែនខ្លួន ផុតស្រឡះចាកសេចក្ដីក្តៅក្រហាយ សេចក្ដីរោលរាល និងសេចក្ដីក្រវល់ក្រវាយថាខ្លួន ហេតុនោះ ឈ្មោះថាសីតិសិយាវិមោក្ខ
ID: 637363225113312124
ទៅកាន់ទំព័រ៖