ព្រះត្រៃបិដក ភាគ ៧០

សេចក្ដី​ដឹង​ដ៏​ប្រសើរ​ មាន​ភាព​ដ៏​ត្រជាក់ ជា​គ្រឿង​ពិចារណា​ឃើញថា​គួរ​នឿយណាយ ផុត​ស្រឡះ​ចាក​សេចក្ដី​ក្តៅក្រហាយ​ សេចក្ដី​រោលរាល ​;និង​សេចក្ដី​ក្រវល់ក្រវាយ​ ក្នុង​សេចក្ដីត្រេកអរ ហេតុ​នោះ ឈ្មោះថា​សី​តិ​សិយា​វិមោក្ខ សេចក្ដី​ដឹង​ដ៏​ប្រសើរ មាន​ភាព​ដ៏​ត្រជាក់​ ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ធម៌​ជា​គ្រឿង​ប្រាសចាក​រាគៈ ផុត​ស្រឡះ​ចាក​រាគៈ​ ដែល​ជា​សេចក្ដី​ក្តៅក្រហាយ សេចក្ដី​រោលរាល ​;និង​សេចក្ដី​ក្រវល់ក្រវាយ​ ហេតុ​នោះ ឈ្មោះថា សី​តិ​សិយា​វិមោក្ខ សេចក្ដី​ដឹង​ដ៏​ប្រសើរ មាន​ភាព​ដ៏​ត្រជាក់​ ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ធម៌​ជា​គ្រឿង​រំលត់ ផុត​ស្រឡះ​ចាក​ហេតុ​ជា​ដែន​កើត​ ដែល​ជា​សេចក្ដី​ក្ដៅក្រហាយ សេចក្ដី​រោលរាល ​;និង​សេចក្ដី​ក្រវល់ក្រវាយ ហេតុ​នោះ​ ឈ្មោះថា​សី​តិ​សិយា​វិមោក្ខ សេចក្ដី​ដឹង​ដ៏​ប្រសើរ មាន​ភាព​ដ៏​ត្រជាក់ ជា​គ្រឿង​ពិចារណា​ឃើញ នូវ​ធម៌​ជា​គ្រឿងរ​លាស់​ចេញ​ ផុត​ស្រឡះ​ចាក​សេចក្ដី​ប្រកាន់ ដែល​ជា​សេចក្ដី​ក្តៅក្រហាយ សេចក្ដី​រោលរាល ​;និង​សេចក្ដី​ក្រវល់ក្រវាយ ហេតុ​នោះ ឈ្មោះថា សី​តិ​សិយា​វិមោក្ខ​
ថយ | ទំព័រទី ៣០៦ | បន្ទាប់
ID: 637363225438509831
ទៅកាន់ទំព័រ៖