ព្រះត្រៃបិដក ភាគ ៧០
សេចក្ដីដឹងដ៏ប្រសើរ មានភាពដ៏ត្រជាក់ ជាគ្រឿងពិចារណាឃើញនូវធម៌មិនមាននិមិត្ត ផុតស្រឡះចាកធម៌មាននិមិត្ត ដែលជាសេចក្ដីក្តៅក្រហាយ សេចក្ដីរោលរាល និងសេចក្ដីក្រវល់ក្រវាយ ហេតុនោះ ឈ្មោះថា សីតិសិយាវិមោក្ខ សេចក្ដីដឹងដ៏ប្រសើរ មានភាពដ៏ត្រជាក់ ជាគ្រឿងពិចារណាឃើញនូវធម៌មិនមានការតម្កល់ទុក ផុតស្រឡះចាកការតម្កល់ទុក ដែលជាសេចក្ដីក្តៅក្រហាយ សេចក្ដីរោលរាល ;និងសេចក្ដីក្រវល់ក្រវាយ ដោយហេតុនោះ ឈ្មោះថា សីតិសិយាវិមោក្ខ សេចក្ដីដឹងដ៏ប្រសើរ មានភាពដ៏ត្រជាក់ ជាគ្រឿងពិចារណាឃើញថាសូន្យ ផុតស្រឡះចាកការប្រកាន់ ដែលជាសេចក្ដីក្តៅក្រហាយ សេចក្ដីរោលរាល និងសេចក្ដីក្រវល់ក្រវាយ ហេតុនោះ ឈ្មោះថាសីតិសិយាវិមោក្ខ។ យ៉ាងនេះឯង សីតិសិយាវិមោក្ខ ១ បែកចេញជាសីតិសិយាវិមោក្ខ ១០ សីតិសិយាវិមោក្ខ ១០ រួមមកជាសីតិសិយាវិមោក្ខ ១ ដោយបរិយាយ ដោយអំណាចនៃវត្ថុ ក៏មាន។ សេចក្ដីដឹងដ៏ប្រសើរ មានភាពដ៏ត្រជាក់ ជាគ្រឿងពិចារណាឃើញថាមិនទៀង ក្នុងរូប ផុតស្រឡះចាកការទៀង ដែលជាសេចក្ដីក្តៅក្រហាយ សេចក្ដីរោលរាល និងសេចក្ដីក្រវល់ក្រវាយ ហេតុនោះ ឈ្មោះថា សីតិសិយាវិមោក្ខ។បេ។
ID: 637363225755268967
ទៅកាន់ទំព័រ៖