ព្រះត្រៃបិដក ភាគ ៧០

ដោយ​បរិយាយ​ ដោយអំណាច​នៃ​វត្ថុ។ សេចក្ដី​ដឹង​ដ៏​ប្រសើរ មាន​ភាព​ដ៏​ត្រជាក់ ជា​គ្រឿង​ពិចារណា​ឃើញ​ ថា​មិន​ទៀង ក្នុង​វេទនា។បេ។ ក្នុង​សញ្ញា ក្នុង​សង្ខារ ក្នុង​វិញ្ញាណ ក្នុង​ចក្ខុ។បេ។ ក្នុង​ជរាមរណៈ ផុត​ស្រឡះ​ចាក​ការ​ទៀង ដែល​ជា​សេចក្ដី​ក្ដៅក្រហាយ សេចក្ដី​រោលរាល ​;និង​សេចក្ដី​ក្រវល់ក្រវាយ ហេតុ​នោះ ឈ្មោះថា សី​តិ​សិយា​វិមោក្ខ។បេ។ យ៉ាងនេះ​ឯង សី​តិ​សិយា​វិមោក្ខ ១ បែកចេញ​ជា​សី​តិ​សិយា​វិមោក្ខ ១០ សី​តិ​សិយា​វិមោក្ខ ១០​ រួម​មក​ជា​សី​តិ​សិយា​វិមោក្ខ ១ ដោយ​បរិយាយ ដោយអំណាច​នៃ​វត្ថុ ក៏​មាន នេះ​សី​តិ​សិយា​វិមោក្ខ។
 [១៩១​] ឈាន​វិមោក្ខ តើ​ដូចម្ដេច។ នេក្ខម្មៈ​កើតឡើង ឈ្មោះថា​ឈាន ធម្មជាត ដុត​នូវ​កាមច្ឆន្ទៈ ឈ្មោះថា​ឈាន សភាវៈ កាល​កើតឡើង​ ផុត​ស្រឡះ (ចាក​កិលេស​ទាំងឡាយ​) ឈ្មោះថា ឈាន​វិមោក្ខ សភាវៈ កាល​ដុត ផុត​ស្រឡះ (ចាក​កិលេស​ទាំងឡាយ​) ឈ្មោះថា ឈាន​វិមោក្ខ ធម៌​ទាំងឡាយ​កើតឡើង សភាវៈ​ដុត (នូវ​កិលេស​ទាំងឡាយ​) សភាវៈ​ដឹង​នូវ​កិលេស​ទាំងឡាយ​ ដែល​កើតឡើង​ផង នូវ​កិលេស​ទាំងឡាយ ដែល​ឆេះ​ផង ឈ្មោះថា ឈាន​វិមោក្ខ
ថយ | ទំព័រទី ៣០៨ | បន្ទាប់
ID: 637363226133911045
ទៅកាន់ទំព័រ៖