ព្រះត្រៃបិដក ភាគ ៧០
ការមិនមានព្យាបាទកើតឡើង ឈ្មោះថាឈាន ធម្មជាតដុតនូវព្យាបាទ ឈ្មោះថាឈាន សភាវៈ កាលកើតឡើង ផុតស្រឡះ (ចាកកិលេសទាំងឡាយ) ឈ្មោះថា ឈានវិមោក្ខ សភាវៈ កាលដុត ផុតស្រឡះ (ចាកកិលេសទាំងឡាយ) ឈ្មោះថា ឈានវិមោក្ខ ធម៌ទាំងឡាយកើតឡើង សភាវៈ កាលដុត (នូវកិលេសទាំងឡាយ) សភាវៈដឹងនូវកិលេសទាំងឡាយ ដែលកើតឡើងផង នូវកិលេសទាំងឡាយដែលឆេះផង ឈ្មោះថា ឈានវិមោក្ខ អាលោកសញ្ញាកើតឡើង ឈ្មោះថាឈាន ធម្មជាតដុតនូវថីនមិទ្ធៈ ឈ្មោះថាឈាន ការមិនរាយមាយកើតឡើង ឈ្មោះថាឈាន ធម្មជាតដុតនូវឧទ្ធច្ចៈ ឈ្មោះថាឈាន ការកំណត់នូវធម៌កើតឡើង ឈ្មោះថាឈាន ធម្មជាត ដុតនូវវិចិកិច្ឆា ឈ្មោះថាឈាន ញាណកើតឡើង ឈ្មោះថាឈាន ធម្មជាតដុតនូវអវិជ្ជា ឈ្មោះថាឈាន បាមុជ្ជៈកើតឡើង ឈ្មោះថាឈាន
ID: 637363226440669345
ទៅកាន់ទំព័រ៖