ព្រះត្រៃបិដក ភាគ ៧០

ធម្មជាត​ដុត​នូវ​សេចក្ដី​មិន​ត្រេកអរ​ ឈ្មោះថា​ឈាន បឋមជ្ឈាន​កើតឡើង ឈ្មោះថា​ឈាន ធម្មជាត​ដុត​នូវ​នីវរណធម៌ ឈ្មោះថា​ឈាន។បេ។ អរហត្តមគ្គ​កើតឡើង ឈ្មោះថា​ឈាន ធម្មជាត​ដុត​នូវ​កិលេស​ទាំងពួង ឈ្មោះថា​ឈាន​ សភាវៈ​កាល​កើតឡើង ផុត​ស្រឡះ (ចាក​កិលេស​ទាំងឡាយ​) ឈ្មោះថា​ឈាន​វិមោក្ខ សភាវៈ​កាល​ដុត​ ផុត​ស្រឡះ (ចាក​កិលេស​ទាំងឡាយ​) ឈ្មោះថា​ឈាន​វិមោក្ខ ធម៌​ទាំងឡាយ​កើតឡើង សភាវៈ​ដុត (នូវ​កិលេស​ទាំងឡាយ​) សភាវៈ​ដឹង​នូវ​កិលេស​ទាំងឡាយ​ដែល​កើតឡើង​ផង នូវ​កិលេស​ទាំងឡាយ​ដែល​ឆេះ​ផង ឈ្មោះថា​ឈាន​វិមោក្ខ​ នេះ​ឈាន​វិមោក្ខ។
 [១៩២​] អនុ​បាទា​ចិត្ត​វិមោក្ខ (ការ​រួច​នៃ​ចិត្ត​មិន​មាន​សេចក្ដី​ប្រកាន់​) តើ​ដូចម្ដេច។ អនុ​បាទា​ចិត្ត​វិមោក្ខ ១ បែកចេញ​ជា​អនុ​បាទា​ចិត្ត​វិមោក្ខ ១០​ អនុ​បាទា​ចិត្ត​វិមោក្ខ ១០ រួម​មក​ជា​អនុ​បាទា​ចិត្ត​វិមោក្ខ​ ១ វិញ ដោយ​បរិយាយ ដោយអំណាច​នៃ​វត្ថុ ក៏​មាន។
ថយ | ទំព័រទី ៣១០ | បន្ទាប់
ID: 637363226779618420
ទៅកាន់ទំព័រ៖