ព្រះត្រៃបិដក ភាគ ៧០

 ពាក្យ​ថា ក៏​មាន តើ​ក៏​មាន ដូចម្ដេច។ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ​ ថា​មិន​ទៀង ផុត​ស្រឡះ​ចាក​ការ​ទៀង ដែល​ជា​សេចក្ដី​ប្រកាន់ ឈ្មោះថា អនុ​បាទា​ចិត្ត​វិមោក្ខ​ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ ថា​ជា​ទុក្ខ ផុត​ស្រឡះ​ចាក​សេចក្ដីសុខ ដែល​ជា​សេចក្ដី​ប្រកាន់​ ឈ្មោះថា អនុ​បាទា​ចិត្ត​វិមោក្ខ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ ថា​មិនមែន​ខ្លួន ផុត​ស្រឡះ​ចាក​ខ្លួន​ ដែល​ជា​សេចក្ដី​ប្រកាន់ ឈ្មោះថា អនុ​បាទា​ចិត្ត​វិមោក្ខ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ធម៌​ជា​គ្រឿង​នឿយណាយ​ ផុត​ស្រឡះ​ចាក​សេចក្ដីត្រេកអរ ដែល​ជា​សេចក្ដី​ប្រកាន់ ឈ្មោះថា អនុ​បាទា​ចិត្ត​វិមោក្ខ​ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ធម៌​ជា​គ្រឿង​ប្រាសចាក​រាគៈ ផុត​ស្រឡះ​ចាក​រាគៈ​ ដែល​ជា​សេចក្ដី​ប្រកាន់ ឈ្មោះថា​អនុ​បាទា​ចិត្ត​វិមោក្ខ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ធម៌​ជា​គ្រឿង​រំលត់​ ផុត​ស្រឡះ​ចាក​ហេតុ​ជា​ដែន​កើត ដែល​ជា​សេចក្ដី​ប្រកាន់ ឈ្មោះថា អនុ​បាទា​ចិត្ត​វិមោក្ខ​ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ធម៌​ជា​គ្រឿងរ​លាស់ ផុត​ស្រឡះ​ចាក​ការ​ប្រកាន់​ ដែល​ជា​សេចក្ដី​ប្រកាន់ ឈ្មោះថា អនុ​បាទា​ចិត្ត​វិមោក្ខ
ថយ | ទំព័រទី ៣១១ | បន្ទាប់
ID: 637363227101534906
ទៅកាន់ទំព័រ៖