ព្រះត្រៃបិដក ភាគ ៧០

ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ធម៌​មិន​មាន​និមិត្ត​ ផុត​ស្រឡះ​ចាក​ធម៌​មាន​និមិត្ត ដែល​ជា​សេចក្ដី​ប្រកាន់ ឈ្មោះថា​អនុ​បាទា​ចិត្ត​វិមោក្ខ​ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ការ​មិន​តម្កល់ទុក ផុត​ស្រឡះ​ចាក​ការ​តម្កល់ទុក​ ដែល​ជា​សេចក្ដី​ប្រកាន់ ឈ្មោះថា អនុ​បាទា​ចិត្ត​វិមោក្ខ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញថា​សូន្យ​ ផុត​ស្រឡះ​ចាក​ការ​ប្រកាន់​ស្អិត ដែល​ជា​សេចក្ដី​ប្រកាន់ ឈ្មោះថា អនុ​បាទា​ចិត្ត​វិមោក្ខ។ យ៉ាងនេះ​ឯង អនុ​បាទា​ចិត្ត​វិមោក្ខ ១ បែកចេញ​ជា​អនុ​បាទា​ចិត្ត​វិមោក្ខ ១០​ អនុ​បាទា​ចិត្ត​វិមោក្ខ ១០ រួម​មក​ជា​អនុ​បាទា​ចិត្ត​វិមោក្ខ ១ វិញ ដោយ​បរិយាយ​ ដោយអំណាច​នៃ​វត្ថុ ក៏​មាន។ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ ថា​មិន​ទៀង ក្នុង​រូប ផុត​ស្រឡះ​ចាក​ការ​ទៀង​ ដែល​ជា​សេចក្ដី​ប្រកាន់ ឈ្មោះថា​អនុ​បាទា​ចិត្ត​វិមោក្ខ។បេ។ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ ថា​សូន្យ​ ក្នុង​រូប ផុត​ស្រឡះ​ចាក​ការ​ប្រកាន់​ស្អិត ដែល​ជា​សេចក្ដី​ប្រកាន់​ ឈ្មោះថា​អនុ​បាទា​ចិត្ត​វិមោក្ខ។ យ៉ាងនេះ​ឯង អនុ​បាទា​ចិត្ត​វិមោក្ខ ១ បែកចេញ​ជា​អនុ​បាទា​ចិត្ត​វិមោក្ខ ១០ អនុ​បាទា​ចិត្ត​វិមោក្ខ ១០​ រួម​មក​ជា​អនុ​បាទា​ចិត្ត​វិមោក្ខ ១ វិញ ដោយ​បរិយាយ ដោយអំណាច​នៃ​វត្ថុ ក៏​មាន។
ថយ | ទំព័រទី ៣១២ | បន្ទាប់
ID: 637363227480801575
ទៅកាន់ទំព័រ៖