ព្រះត្រៃបិដក ភាគ ៧០

ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ​ ថា​មិន​ទៀង ក្នុង​វេទនា។បេ។ ក្នុង​សញ្ញា ក្នុង​សង្ខារ ក្នុង​វិញ្ញាណ ក្នុង​ចក្ខុ។បេ។ ក្នុង​ជរាមរណៈ ផុត​ស្រឡះ​ចាក​ការ​ទៀង ដែល​ជា​សេចក្ដី​ប្រកាន់ ឈ្មោះថា​អនុ​បាទា​ចិត្ត​វិមោក្ខ។បេ។ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញថា​សូន្យ ក្នុង​ជរាមរណៈ ផុត​ស្រឡះ​ចាក​ការ​ប្រកាន់​ស្អិត ដែល​ជា​សេចក្ដី​ប្រកាន់​ ឈ្មោះថា​អនុ​បាទា​ចិត្ត​វិមោក្ខ។ យ៉ាងនេះ​ឯង អនុ​បាទា​ចិត្ត​វិមោក្ខ ១ បែកចេញ​ជា​អនុ​បាទា​ចិត្ត​វិមោក្ខ​ ១០ អនុ​បាទា​ចិត្ត​វិមោក្ខ ១០ រួម​មក​ជា​អនុ​បាទា​ចិត្ត​វិមោក្ខ ១ វិញ ដោយ​បរិយាយ​ ដោយអំណាច​នៃ​វត្ថុ ក៏​មាន។
 [១៩៣​] ញាណ ជា​គ្រឿង​ពិចារណា​ឃើញ ថា​មិន​ទៀង​ ផុត​ស្រឡះ​ចាក​ឧបាទាន ប៉ុន្មាន ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ ថា​ជា​ទុក្ខ ផុត​ស្រឡះ​ចាក​ឧបាទាន​ប៉ុន្មាន​ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ ថា​មិនមែន​ខ្លួន ផុត​ស្រឡះ​ចាក​ឧបាទាន​ប៉ុន្មាន​ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ធម៌​ជា​គ្រឿង​នឿយណាយ។បេ។
ថយ | ទំព័រទី ៣១៣ | បន្ទាប់
ID: 637363227818657164
ទៅកាន់ទំព័រ៖