ព្រះត្រៃបិដក ភាគ ៧០

ញាណ​ជា​គ្រឿង​ ពិចារណា​ឃើញ​នូវ​ធម៌​ជា​គ្រឿង​បា្រស​ចាក​រាគៈ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ នូវ​ធម៌​ជា​គ្រឿង​រំលត់​ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ធម៌​ជា​គ្រឿងរ​លាស់ ញាណ ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ធម៌​មិន​មាន​និមិត្ត​ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ នូវ​ធម៌​មិន​មានការ​តម្កល់ទុក ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ ថា​សូន្យ ផុត​ស្រឡះ​ចាក​ឧបាទាន​ប៉ុន្មាន។ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ ថា​មិន​ទៀង ផុត​ស្រឡះ​ចាក​ឧបាទាន ៣ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ​ ថា​ជា​ទុក្ខ ផុត​ស្រឡះ​ចាក​ឧបាទាន ១ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ ថា​មិនមែន​ខ្លួន ផុត​ស្រឡះ​ចាក​ឧបាទាន​ ៣ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ធម៌​ជា​គ្រឿង​នឿយណាយ ផុត​ស្រឡះ​ចាក​ឧបាទាន ១ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ធម៌​ជា​គ្រឿង​បា្រស​ចាក​រាគៈ​ ផុត​ស្រឡះ​ចាក​ឧបាទាន ១ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ធម៌​ជា​គ្រឿង​រំលត់ ផុត​ស្រឡះ​ចាក​ឧបាទាន​ ៤ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ធម៌​ជា​គ្រឿងរ​លាស់ ផុត​ស្រឡះ​ចាក​ឧបាទាន ៤
ថយ | ទំព័រទី ៣១៤ | បន្ទាប់
ID: 637363228128384155
ទៅកាន់ទំព័រ៖