ព្រះត្រៃបិដក ភាគ ៧០

ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ធម៌​មិន​មាន​និមិត្ត​ ផុត​ស្រឡះ​ចាក​ឧបាទាន ៣ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ធម៌​មិន​មានការ​តម្កល់ទុក ផុត​ស្រឡះ​ចាក​ឧបាទាន​ ១ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ ថា​សូន្យ ផុត​ស្រឡះ​ចាក​ឧបាទាន ៣។
 [១៩៤​] ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ ថា​មិន​ទៀង​ ផុត​ស្រឡះ​ចាក​ឧបាទាន ៣ តើ​ដូចម្ដេច។ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ ថា​មិន​ទៀង ផុត​ស្រឡះ​ចាក​ឧបាទាន​ ៣ នេះ គឺ​ទិ​ដ្ឋុ​បា​ទាន ១ សីលព្វតុបាទាន ១ អត្ត​វា​ទុ​បា​ទាន ១។
 ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ ថា​ជា​ទុក្ខ​ ផុត​ស្រឡះ​ចាក​ឧបាទាន ១ តើ​ដូចម្ដេច។ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ ថា​ជា​ទុក្ខ ផុត​ស្រឡះ​ចាក​ឧបា​ទាន​ ១ នេះ គឺ កាមុបាទាន។
 ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ ថា​មិនមែន​ខ្លួន ផុត​ស្រឡះ​ចាក​ឧបាទាន ៣ តើ​ដូចម្ដេច។ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ ថា​មិនមែន​ខ្លួន ផុត​ស្រឡះ​ចាក​ឧបាទាន ៣ នេះ គឺ​ទិ​ដ្ឋុ​បា​ទាន​ ១ សីលព្វតុបាទាន ១ អត្ត​វា​ទុ​បា​ទាន ១។
ថយ | ទំព័រទី ៣១៥ | បន្ទាប់
ID: 637363228559376629
ទៅកាន់ទំព័រ៖