ព្រះត្រៃបិដក ភាគ ៧០

 ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ធម៌​ជា​គ្រឿង​នឿយណាយ ផុត​ស្រឡះ​ចាក​ ឧបាទាន ១ តើ​ដូចម្ដេច។ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ធម៌​ជា​គ្រឿង​នឿយណាយ ផុត​ស្រឡះ​ចាក​ឧបាទាន​ ១ នេះ គឺ​កាមុបាទាន។
 ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ធម៌​ជា​គ្រឿង​បា្រស​ចាក​រាគៈ​ ផុត​ស្រឡះ​ចាក​ឧបាទាន ១ តើ​ដូចម្ដេច។ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ធម៌​ជា​គ្រឿង​បា្រស​ចាក​រាគៈ​ ផុត​ស្រឡះ​ចាក​ឧបាទាន ១ នេះ គឺ​កាមុបាទាន។
 ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ធម៌​ជា​គ្រឿង​រំលត់ ផុត​ស្រឡះ​ចាក​ឧបាទាន​ ៤ តើ​ដូចម្ដេច។ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ធម៌​ជា​គ្រឿង​រំលត់ ផុត​ស្រឡះ​ចាក​ឧបាទាន ៤ នេះ គឺ​កាមុបាទាន ១ ទិ​ដ្ឋុ​បា​ទាន ១ សីលព្វតុបាទាន ១ អត្ត​វា​ទុ​បា​ទាន ១។
 ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ធម៌​ជា​គ្រឿងរ​លាស់ ផុត​ស្រឡះ​ចាក​ឧបាទាន​ ៤ តើ​ដូចម្ដេច។ ញាណ​ជា​គ្រឿង​ពិចារណា​ឃើញ​នូវ​ធម៌​ជា​គ្រឿងរ​លាស់ ផុត​ស្រឡះ​ចាក ឧបាទាន ៤ នេះ​ គឺ​កាមុបាទាន ១ ទិ​ដ្ឋុ​បា​ទាន ១ សីលព្វតុបាទាន ១ អត្ត​វា​ទុ​បា​ទាន ១។
ថយ | ទំព័រទី ៣១៦ | បន្ទាប់
ID: 637363229040219252
ទៅកាន់ទំព័រ៖