ព្រះត្រៃបិដក ភាគ ៧០
ញាណជាគ្រឿងពិចារណាឃើញនូវធម៌មិនមាននិមិត្ត ផុតស្រឡះចាកឧបាទាន ៣ តើដូចម្ដេច។ ញាណជាគ្រឿងពិចារណាឃើញនូវធម៌មិនមាននិមិត្ត ផុតស្រឡះចាក ឧបាទាន ៣ នេះ គឺទិដ្ឋុបាទាន ១ សីលព្វតុបាទាន ១ អត្តវាទុបាទាន ១។
ញាណជាគ្រឿងពិចារណាឃើញនូវធម៌មិនមានការតម្កល់ទុក ផុតស្រឡះចាក ឧបាទាន ១ តើដូចម្ដេច។ ញាណជាគ្រឿងពិចារណាឃើញនូវធម៌មិនមានការតម្កល់ទុក ផុតស្រឡះចាកឧបាទាន ១ នេះ គឺកាមុបាទាន។
ញាណជាគ្រឿងពិចារណាឃើញថាសូន្យ ផុតស្រឡះចាកឧបាទាន ៣ តើដូចម្ដេច។ ញាណជាគ្រឿងពិចារណាឃើញថាសូន្យ ផុតស្រឡះចាកឧបាទាន ៣ នេះ គឺទិដ្ឋុបាទាន ១ សីលព្វតុបាទាន ១ អត្តវាទុបាទាន ១។
អនិច្ចានុបស្សនាញាណ ១ អនត្តានុបស្សនាញាណ ១ អនិមិត្តានុបស្សនាញាណ ១ សុញ្ញតានុបស្សញាណ ១ ញាណទាំង ៤ នេះ ផុតស្រឡះចាកឧបាទាន ៣ គឺទិដ្ឋុបាទាន ១ សីលព្វតុបាទាន ១ អត្តវាទុបាទាន ១។ ទុក្ខានុបស្សនាញាណ ១ និព្វិទានុបស្សនាញាណ ១
ID: 637363229485901393
ទៅកាន់ទំព័រ៖