ព្រះត្រៃបិដក ភាគ ៧០
វិរាគានុបស្សនាញាណ ១ អប្បណិហិតានុបស្សនាញាណ ១ ញាណទាំង ៤ នេះ ផុតស្រឡះចាកឧបាទាន ១ គឺកាមុបាទាន។ និរោធានុបស្សនាញាណ ១ បដិនិស្សគ្គានុបស្សនាញាណ ១ ញាណទាំង ២ នេះ ផុតស្រឡះចាកឧបាទាន ៤ គឺកាមុបាទាន ១ ទិដ្ឋុបាទាន ១ សីលព្វតុបាទាន ១ អត្តវាទុបាទាន ១ នេះអនុបាទាចិត្តវិមោក្ខ។
ចប់ វិមោក្ខកថា បឋមភាណវារៈ។
[១៩៥] ក៏ឯវិមោក្ខមុខនេះ មាន ៣ យ៉ាង តែងប្រព្រឹត្តទៅដើម្បីចេញចាកលោក គឺប្រព្រឹត្តទៅដើម្បីកិរិយាស្ទុះទៅនៃចិត្តក្នុងអនិមិត្តធាតុ ព្រោះកិរិយាពិចារណាឃើញ នូវសង្ខារទាំងពួង ថាជាកិរិយាកំណត់នូវដែន និងជាផ្លូវ ១ ដើម្បីកិរិយាស្ទុះទៅនៃចិត្តក្នុងអប្បណិហិតធាតុ ព្រោះកិរិយាញ៉ាំងចិត្តឲ្យអាចហ៊ានក្នុងសង្ខារទាំងពួង ១ ដើម្បីកិរិយាស្ទុះទៅនៃចិត្តក្នុងសុញ្ញតធាតុ ព្រោះកិរិយាពិចារណាឃើញនូវធម៌ទាំងពួង ថាជាចំណែកដទៃ ១ នេះ វិមោក្ខមុខ ៣ យ៉ាង តែងប្រព្រឹត្តទៅដើម្បីចេញចាកលោក។
ID: 637363229940646568
ទៅកាន់ទំព័រ៖