ព្រះត្រៃបិដក ភាគ ៧០
ព្រះយោគាវចរ កាលធ្វើទុកក្នុងចិត្តថាមិនទៀង ជាអ្នកច្រើនដោយអធិមោក្ខ តើ បាននូវឥន្ទ្រិយដូចម្ដេច កាលធ្វើទុកក្នុងចិត្តថាជាទុក្ខ ជាអ្នកច្រើនដោយបស្សទ្ធិ តើបាន នូវឥន្ទ្រិយដូចម្ដេច កាលធ្វើទុកក្នុងចិត្តថាមិនមែនខ្លួន ជាអ្នកច្រើនដោយវេទៈ តើបាននូវ ឥន្ទ្រិយដូចម្ដេច។ ព្រះយោគាវចរកាលធ្វើទុកក្នុងចិត្តថាមិនទៀង ជាអ្នកច្រើនដោយ អធិមោក្ខ រមែងបាននូវសទ្ធិន្ទ្រិយ កាលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ជាអ្នកច្រើនដោយ បស្សទ្ធិ រមែងបាននូវសមាធិន្ទ្រិយ កាលធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ជាអ្នកច្រើនដោយវេទៈ រមែងបាននូវបញ្ញិន្ទ្រិយ។
[១៩៧] កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង ជាអ្នកច្រើនដោយអធិមោក្ខ តើឥន្ទ្រិយណា ជាអធិបតី ក្នុងភាវនា មានឥន្ទ្រិយប៉ុន្មាន ប្រព្រឹត្តទៅតាម ឥន្ទ្រិយជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនាដោយអត្ថថាដូចម្ដេច បុគ្គលណាចម្រើន កាល បុគ្គលធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ជាអ្នកច្រើនដោយបស្សទ្ធិ តើឥន្ទ្រិយណា ជាអធិបតី
ID: 637363230693711380
ទៅកាន់ទំព័រ៖