ព្រះត្រៃបិដក ភាគ ៧០

ក្នុង​ភាវនា​មាន​ឥន្ទ្រិយ​ប៉ុន្មាន​ ប្រព្រឹត្តទៅ​តាម​ឥន្ទ្រិយ​ជា​អធិបតី​នោះ ទាំង​ជា​សហជាត​ប្ប​ច្ច័​យ អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ សម្បយុត្ត​ប្ប​ច្ច័​យ មាន​កិច្ច​តែមួយ ភាវនា ដោយ​អត្ថ​ថា​ដូចម្ដេច​ បុគ្គល​ណា​ចម្រើន កាល​ព្រះ​យោគាវចរ​ធ្វើ​ទុក​ក្នុងចិត្ត ថា​មិនមែន​ខ្លួន ជា​អ្នក​ច្រើន​ដោយ​វេទៈ​ តើ​ឥន្ទ្រិយ​ណា ជា​អធិបតី​, ក្នុង​ភាវនា​មាន​ឥន្ទ្រិយ​ប៉ុន្មាន ប្រព្រឹត្តទៅ​តាម​ឥន្ទ្រិយ​ជា​អធិបតី​នោះ​ ទាំង​ជា​សហជាត​ប្ប​ច្ច័​យ អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ សម្បយុត្ត​ប្ប​ច្ច័​យ មាន​កិច្ច​តែមួយ ភាវនា ដោយ​អត្ថ​ថា​ដូចម្ដេច បុគ្គល ណា​ចម្រើន។ កាល​ព្រះ​យោគាវចរ ធ្វើ​ទុក​ក្នុងចិត្ត​ ថា​មិន​ទៀង ជា​អ្នក​ច្រើន​ដោយ​អធិមោក្ខ សទ្ធិន្ទ្រិយ​ជា​អធិបតី​, ក្នុង​ភាវនា​មាន​ឥន្ទ្រិយ ៤ ប្រព្រឹត្តទៅ​តាម​ឥន្ទ្រិយ​ជា​អធិបតី​នោះ ទាំង​ជា​សហជាត​ប្ប​ច្ច័​យ អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ សម្បយុត្ត​ប្ប​ច្ច័​យ មាន​កិច្ច​តែមួយ ភាវនា ដោយ​អត្ថ​ថា មាន​កិច្ច​តែមួយ​ បុគ្គល​ណា​ជា​អ្នកប្រតិបត្តិ​ត្រូវ បុគ្គល​នោះ ឈ្មោះថា​ចម្រើន ឯបុគ្គល​ជា​អ្នកប្រតិបត្តិ​ខុស​ មិន​មានការ​ចម្រើន​នូវ​ឥន្ទ្រិយ​ឡើយ កាល​ព្រះ​យោគាវចរ ធ្វើ​ទុក​ក្នុងចិត្ត ថា​ជា​ទុក្ខ
ថយ | ទំព័រទី ៣២១ | បន្ទាប់
ID: 637363231131423453
ទៅកាន់ទំព័រ៖