ព្រះត្រៃបិដក ភាគ ៧០
ជាអ្នកច្រើនដោយបស្សទ្ធិ សមាធិន្ទ្រិយជាអធិបតី, ក្នុងភាវនាមានឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមឥន្ទ្រិយជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ ; និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថា មានកិច្ចតែមួយ បុគ្គលណាជាអ្នកប្រតិបត្តិត្រូវ បុគ្គលនោះ ឈ្មោះថាចម្រើន ឯបុគ្គលអ្នកប្រតិបត្តិខុស មិនមានការចម្រើននូវឥន្ទ្រិយឡើយ កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ជាអ្នកច្រើនដោយវាទៈ បញ្ញិន្រ្ទិយជាអធិបតី, ក្នុងភាវនា មានឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមឥន្ទ្រិយជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាមានកិច្ចតែមួយ បុគ្គលណាជាអ្នកប្រតិបត្តិត្រូវ បុគ្គលនោះ ឈ្មោះថាចម្រើន បុគ្គលដែលប្រតិបត្តិខុស មិនមានការចម្រើននូវវឥន្ទ្រិយឡើយ។
ID: 637363231435837340
ទៅកាន់ទំព័រ៖