ព្រះត្រៃបិដក ភាគ ៧០

 [១៩៨​] កាល​ព្រះ​យោគាវចរ​ធ្វើ​ទុក​ក្នុងចិត្ត​ ថា​មិន​ទៀង ជា​អ្នក​ច្រើន​ដោយ​អធិមោក្ខ តើ​ឥន្ទ្រិយ​ណា ជា​អធិបតី​, ក្នុង​ភាវនា​ ឥន្ទ្រិយ​ប៉ុន្មាន ប្រព្រឹត្តទៅ​តាម​ឥន្ទ្រិយ ជា​អធិបតី​នោះ ទាំង​ជា​សហជាត​ប្ប​ច្ច័​យ អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ សម្បយុត្ត​ប្ប​ច្ច័​យ (មាន​កិច្ច​តែមួយ​), ក្នុង​កាល​ជាទី​ត្រាស់​ដឹង តើ​ឥន្ទ្រិយ​ណា ជា​អធិបតី​, ​;ក្នុង​ការ​ត្រាស់​ដឹង មាន​ឥន្ទ្រិយ​ប៉ុន្មាន ប្រព្រឹត្តទៅ​តាម​ឥន្ទ្រិយ​ជា​អធិបតី​នោះ​ ទាំង​ជា សហជាត​ប្ប​ច្ច័​យ អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ សម្បយុត្ត​ប្ប​ច្ច័​យ មាន​កិច្ច​តែមួយ ភាវនា ដោយ​អត្ថ​ថា​ដូចម្ដេច ការ​ត្រាស់​ដឹង​ដោយ​អត្ថ​ថា​ដូចម្ដេច។
 កាល​ព្រះ​យោគាវចរ ធ្វើ​ទុក​ក្នុងចិត្ត ថា​ជា​ទុក្ខ​ ជា​អ្នក​ច្រើ​នដោយបស្ស​ទ្ធិ តើ​ឥន្ទ្រិយ​ណា ជា​អធិបតី​, ក្នុង​ភាវនា មាន​ឥន្ទ្រិយ​ប៉ុន្មាន ប្រព្រឹត្តទៅ​តាម​ឥន្ទ្រិយ​ជា​ អធិបតី​នោះ ទាំង​ជា​សហជាត​ប្ប​ច្ច័​យ អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៣២៣ | បន្ទាប់
ID: 637363231832762929
ទៅកាន់ទំព័រ៖