ព្រះត្រៃបិដក ភាគ ៧០
សម្បយុត្តប្បច្ច័យ (មានកិច្ចតែមួយ), ក្នុងកាលជាទីត្រាស់ដឹង តើឥន្ទ្រិយណាជាអធិបតី, ក្នុងការត្រាស់ដឹង មានឥន្ទ្រិយប៉ុន្មាន ប្រព្រឹត្តទៅតាមឥន្ទ្រិយជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថា ដូចម្ដេច ការត្រាស់ដឹង ដោយអត្ថថាដូចម្ដេច។
កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ជាអ្នកច្រើនដោយវេទៈ តើ ឥន្ទ្រិយណា ជាអធិបតី, ក្នុងភាវនា មានឥន្ទ្រិយប៉ុន្មាន ប្រព្រឹត្តទៅតាមឥន្ទ្រិយជាអធិបតី នោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ (មានកិច្ចតែមួយ), ក្នុងកាលជាទីត្រាស់ដឹង តើឥន្ទ្រិយណាជាអធិបតី, ក្នុងការត្រាស់ដឹង មានឥន្ទ្រិយប៉ុន្មាន ប្រព្រឹត្តទៅតាមឥន្ទ្រិយជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថា ដូចម្ដេច ការត្រាស់ដឹង ដោយអត្ថថាដូចម្ដេច។
ID: 637363232173587674
ទៅកាន់ទំព័រ៖