ព្រះត្រៃបិដក ភាគ ៧០
កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង ជាអ្នកច្រើនដោយអធិមោក្ខ សទ្ធិន្ទ្រិយ ជាអធិបតី, ក្នុងភាវនា មានឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមសទ្ធិន្ទ្រិយជាអធិបតី នោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ (មានកិច្ចតែមួយ), ក្នុងកាលជាទីត្រាស់ដឹង បញ្ញិន្ទ្រិយជាអធិបតី, ក្នុងការត្រាស់ដឹង ឥន្ទ្រិយ ៤ រមែងប្រព្រឹត្តទៅតាមបញ្ញិន្ទ្រិយជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថា មានកិច្ចតែមួយ ការត្រាស់ដឹង ដោយអត្ថថាឃើញ។ យ៉ាងនេះឯង ព្រះយោគាវចរ កាលត្រាស់ដឹង ឈ្មោះថាចម្រើនក៏បាន កាលចម្រើន ឈ្មោះថាត្រាស់ដឹងក៏បាន។
កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ជាអ្នកច្រើនដោយបស្សទ្ធិ សទ្ធិន្ទ្រិយ ជាអធិបតី, ក្នុងភាវនា មានឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមសមាធិន្ទ្រិយ ដែលជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ
ID: 637363232528632921
ទៅកាន់ទំព័រ៖