ព្រះត្រៃបិដក ភាគ ៧០
(មានកិច្ចតែមួយ), ក្នុងកាលជាទីត្រាស់ដឹង បញ្ញិន្ទ្រិយជាអធិបតី, ក្នុងការត្រាស់ដឹង មានឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមបញ្ញិន្ទ្រិយជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ ភាវនា ដោយអត្ថថាមានកិច្ចតែមួយ ការត្រាស់ដឹងដោយអត្ថថាឃើញ។ យ៉ាងនេះឯង ព្រះយោគាវចរ កាលត្រាស់ដឹង ឈ្មោះថាចម្រើនក៏បាន កាលចម្រើន ឈ្មោះថាត្រាស់ដឹងក៏បាន។
កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ជាអ្នកច្រើនដោយវេទៈ បញ្ញិន្ទ្រិយជាអធិបតី, ក្នុងភាវនាមានឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមបញ្ញិន្ទ្រិយជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ មានកិច្ចតែមួយ, ក្នុងការត្រាស់ដឹង បញ្ញិន្ទ្រិយជាអធិបតី, ក្នុងការត្រាស់ដឹង ឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមបញ្ញិន្ទ្រិយ ជាអធិបតីនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ
ID: 637363232892273056
ទៅកាន់ទំព័រ៖