ព្រះត្រៃបិដក ភាគ ៧០

សម្បយុត្ត​ប្ប​ច្ច័​យ មាន​កិច្ច​តែមួយ ភាវនា ដោយ​អត្ថ​ថា​មាន​កិច្ច​តែមួយ ការ​ត្រាស់​ដឹង ដោយ​អត្ថ​ថា​ឃើញ។ យ៉ាងនេះ​ឯង​ ព្រះ​យោគាវចរ កាល​ត្រាស់​ដឹង ឈ្មោះថា​ចម្រើន ក៏បាន កាល​ចម្រើន ឈ្មោះថា​ត្រាស់​ដឹង ក៏បាន។
 [១៩៩​] កាល​ព្រះ​យោគាវចរ ធ្វើ​ទុក​ក្នុងចិត្ត​ ថា​មិន​ទៀង តើ​ឥន្ទ្រិយ​ណា ដ៏​ក្រៃ លែង ព្រះ​យោគាវចរ ជា​សទ្ធាធិមុត្ត តើ​ព្រោះ​មាន​ឥន្ទ្រិយ​ណា​ ដ៏​ក្រៃលែង កាល​ធ្វើ​ទុក ក្នុងចិត្ត ថា​ជា​ទុក្ខ តើ​ឥន្ទ្រិយ​ណា ដ៏​ក្រៃលែង​ ព្រះ​យោគាវចរ​ជា​កា​យស​ក្ខិ តើ​ព្រោះ​មាន ឥន្ទ្រិយ​ណា ដ៏​ក្រៃលែង កាល​ធ្វើ​ទុក​ក្នុងចិត្ត​ ថា​មិនមែន​ខ្លួន តើ​ឥន្ទ្រិយ​ណា ដ៏​ក្រៃលែង ព្រះ​យោគាវចរ ជា​ទិដ្ឋិ​ប្ប​ត្តៈ តើ​ព្រោះ​មាន​ឥន្ទ្រិយ​ណា​ ដ៏​ក្រៃលែង។ កាល​ព្រះ​យោគាវចរ ធ្វើ​ទុក​ក្នុងចិត្ត ថា​មិន​ទៀង សទ្ធិន្ទ្រិយ​ជា​គុណជាត​ដ៏​ក្រៃលែង​ ព្រះ​យោគាវចរ ជា​សទ្ធាធិមុត្ត ព្រោះ​មាន​សទ្ធិន្ទ្រិយ​ដ៏​ក្រៃលែង​ កាល​ធ្វើ​ទុក​ក្នុងចិត្ត ថា​ជា​ទុក្ខ សមា​ធិន្ទ្រិយ ជា​គុណជាត​ដ៏​ក្រៃលែង ព្រះ​យោគាវចរ ជា​កា​យស​ក្ខិ​ ព្រោះ​មាន​សមា​ធិន្ទ្រិយ ដ៏​ក្រៃលែង កាល​ធ្វើ​ទុក​ក្នុងចិត្ត ថា​មិនមែន​ខ្លួន​ បញ្ញិ​ន្ទ្រិយ​ជា​គុណជាត​ដ៏​ក្រៃលែង ព្រះ​យោគាវចរ ជា​ទិដ្ឋិ​ប្ប​ត្តៈ ព្រោះ​មា​នប​ញ្ញិន្ទ្រិយ​ដ៏​ក្រៃលែង។
ថយ | ទំព័រទី ៣២៧ | បន្ទាប់
ID: 637363233296855923
ទៅកាន់ទំព័រ៖