ព្រះត្រៃបិដក ភាគ ៧០

 [២០០​] បុគ្គល​កាល​ជឿ ឈ្មោះថា​ចុះចិត្តស៊ប់​ ហេតុ​នោះ បុគ្គល​នោះ ឈ្មោះថា សទ្ធាធិមុត្ត បុគ្គល​ធ្វើឲ្យ​ជាក់ច្បាស់ ព្រោះ​គុណ​ដែល​ខ្លួន​ពាល់ត្រូវ​ហើយ​ ហេតុ​នោះ បុគ្គល​នោះ ឈ្មោះថា​កា​យស​ក្ខិ បុគ្គល​ដល់ហើយ ព្រោះ​ខ្លួន​ឃើញត្រូវ ហេតុ​នោះ​ បុគ្គល នោះ ឈ្មោះថា​ទិដ្ឋិ​ប្ប​ត្តៈ បុគ្គល​កាល​ជឿ ចុះចិត្តស៊ប់ ហេតុ​នោះ បុគ្គល​នោះ ឈ្មោះថា​ សទ្ធាធិមុត្ត បុគ្គល​ពាល់ត្រូវ​ជាដំបូង នូវ​ឈាន​ផស្សៈ ខាងក្រោយ​ទើប​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​និរោធ​ គឺ​និព្វាន ហេតុ​នោះ បុគ្គល​នោះ ឈ្មោះថា​កា​យស​ក្ខិ ញាណ​គឺ​ធម្មជាត​ដែល​ខ្លួន​ឃើញ​ហើយ​ ដឹង​ច្បាស់​ហើយ ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ពាល់ត្រូវ​ហើយ ដោយ​បញ្ញា​ថា សង្ខារ​ទាំងឡាយ​ជា​ទុក្ខ​ និរោធ​ជា​សុខ ហេតុ​នោះ បុគ្គល​នោះ ឈ្មោះថា​ទិដ្ឋិ​ប្ប​ត្តៈ បុគ្គល​ណា ជា​សទ្ធាធិមុត្ត​ក្ដី​ បុគ្គល​ណា ជា​កា​យស​ក្ខិ​ក្ដី បុគ្គល​ណា ជា​ទិដ្ឋិ​ប្ប​ត្តៈ​ក្ដី បុគ្គល​ទាំង ៣ ពួក​នេះ​ ឈ្មោះថា​សទ្ធាធិមុត្ត​ក៏បាន ឈ្មោះថា​កា​យស​ក្ខិ ក៏បាន ឈ្មោះថា​ទិដ្ឋិ​ប្ប​ត្តៈ​ក៏បាន​ ដោយអំណាច​នៃ​វត្ថុ ដោយ​បរិយាយ ក៏​មាន។
ថយ | ទំព័រទី ៣២៨ | បន្ទាប់
ID: 637363233622991250
ទៅកាន់ទំព័រ៖