ព្រះត្រៃបិដក ភាគ ៧០

 ពាក្យ​ថា ក៏​មាន តើ​ក៏​មាន ដូចម្ដេច។ កាល​ព្រះ​យោគាវចរ​ធ្វើ​ទុក​ក្នុងចិត្ត ថា​មិន ទៀង សទ្ធិន្ទ្រិយ​ជា​គុណជាត​ដ៏​ក្រៃលែង​ ព្រះ​យោគាវចរ​ឈ្មោះថា​សទ្ធាធិមុត្ត ព្រោះ​មាន សទ្ធិន្ទ្រិយ​ដ៏​ក្រៃលែង​ កាល​ព្រះ​យោគាវចរ ធ្វើ​ទុក​ក្នុងចិត្ត​ថា​ជា​ទុក្ខ សទ្ធិន្ទ្រិយ​ជា គុណជាត​ដ៏​ក្រៃលែង​ ព្រះ​យោគាវចរ​ជា​សទ្ធាធិមុត្ត ព្រោះ​មាន​សទ្ធិន្ទ្រិយ​ដ៏​ក្រៃលែង កាល​ព្រះ​យោគាវចរ​ ធ្វើ​ទុក​ក្នុងចិត្ត​ថា​មិនមែន​ខ្លួន សទ្ធិន្ទ្រិយ​ជា​គុណជាត​ដ៏​ក្រៃលែង ព្រះ​យោគាវចរ​ ជា​សទ្ធាធិមុត្ត ព្រោះ​មាន​សទ្ធិន្ទ្រិយ​ដ៏​ក្រៃលែង បុគ្គល​ទាំង ៣ ពួក​នេះ​ ឈ្មោះថា​សទ្ធាធិមុត្ត ដោយអំណាច​នៃ​សទ្ធិន្ទ្រិយ យ៉ាងនេះ​ឯង។
 កាល​ព្រះ​យោគាវចរ ធ្វើ​ទុក​ក្នុងចិត្ត ថា​ជា​ទុក្ខ​ សមា​ធិន្ទ្រិយ​ជា​គុណជាត​ដ៏​ក្រៃលែង ព្រះ​យោគាវចរ​ជា​កា​យស​ក្ខិ ព្រោះ​មាន​សមា​ធិន្ទ្រិយ​ដ៏​ក្រៃលែង​ កាល​ព្រះ​យោគាវចរ ធ្វើ​ទុក​ក្នុងចិត្ត ថា​មិនមែន​ខ្លួន សមា​ធិន្ទ្រិយ​ជា​គុណជាត​ដ៏​ក្រៃលែង​ ព្រះ​យោគាវចរ​ជា​កា​យស​ក្ខិ ព្រោះ​មាន​សមា​ធិន្ទ្រិយ​ដ៏​ក្រៃលែង កាល​ព្រះ​យោគាវចរ​ ធ្វើ​ទុក​ក្នុងចិត្ត ថា​មិន​ទៀង សមា​ធិន្ទ្រិយ​ជា​គុណជាត​ដ៏​ក្រៃលែង ព្រះ​យោគាវចរ​ជា​កា​យស​ក្ខិ​ ព្រោះ​មាន​សមា​ធិន្ទ្រិយ​ដ៏​ក្រៃលែង បុគ្គល​ទាំង ៣ ពួក​នេះ ឈ្មោះថា​កា​យស​ក្ខិ ដោយ អំណាច​នៃ​សមា​ធិន្ទ្រិយ​ យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ៣២៩ | បន្ទាប់
ID: 637363233998039088
ទៅកាន់ទំព័រ៖