ព្រះត្រៃបិដក ភាគ ៧០

 កាល​ព្រះ​យោគាវចរ ធ្វើ​ទុក​ក្នុងចិត្ត ថា​មិនមែន​ខ្លួន​ បញ្ញិ​ន្ទ្រិយ​ជា​គុណជាត​ដ៏ ក្រៃលែង ព្រះ​យោគាវចរ​ជា​ទិដ្ឋិ​ប្ប​ត្តៈ ព្រោះ​មា​នប​ញ្ញិន្ទ្រិយ​ដ៏​ក្រៃលែង​ កាល​ព្រះ​យោគាវចរ ធ្វើ​ទុក​ក្នុងចិត្ត ថា​មិន​ទៀង បញ្ញិ​ន្ទ្រិយ​ជា​គុណជាត​ដ៏​ក្រៃលែង​ ព្រះ​យោគាវចរ​ជា​ទិដ្ឋិ​ប្ប​ត្តៈ ព្រោះ​មា​នប​ញ្ញិន្ទ្រិយ​ដ៏​ក្រៃលែង កាល​ព្រះ​យោគាវចរ ធ្វើ​ទុក​ក្នុងចិត្ត​ថា​ ជា​ទុក្ខ បញ្ញិ​ន្ទ្រិយ ជា​គុណជាត​ដ៏​ក្រៃលែង ព្រះ​យោគាវចរ​ជា​ទិដ្ឋិ​ប្ប​ត្តៈ ព្រោះ​បញ្ញិ​ន្ទ្រិយ​ដ៏​ក្រៃលែង​ បុគ្គល​ទាំង ៣ ពួក​នេះ ឈ្មោះថា​ទិដ្ឋិ​ប្ប​ត្តៈ ដោយអំណាច​នៃ​បញ្ញិ​ន្ទ្រិយ។ បុគ្គល​ណា ជា​សទ្ធាធិមុត្ត​ក្ដី​ បុគ្គល​ណា ជា​កា​យស​ក្ខិ​ក្ដី បុគ្គល​ណា ជា​ទិដ្ឋិ​ប្ប​ត្តៈ​ក្ដី បុគ្គល​ទាំង ៣ ពួក​នេះ​ ឈ្មោះថា​សទ្ធាធិមុត្ត​ក៏បាន ឈ្មោះថា​កា​យស​ក្ខិ​ក៏បាន ឈ្មោះថា​ទិដ្ឋិ​ប្ប​ត្តៈ​ក៏បាន​ ដោយអំណាច​នៃ​វត្ថុ ដោយ​បរិយាយ ក៏​មាន យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ៣៣០ | បន្ទាប់
ID: 637363234292920477
ទៅកាន់ទំព័រ៖