ព្រះត្រៃបិដក ភាគ ៧០

 [២០២​] កាល​ព្រះ​យោគាវចរ​ ធ្វើ​ទុក​ក្នុងចិត្ត ថា​ជា​ទុក្ខ សមា​ធិន្ទ្រិយ​ជា​គុណជាត ដ៏​ក្រៃលែង ព្រះ​យោគាវចរ​បាន​នូវ​សោតាបត្តិ​មគ្គ​ ព្រោះ​មាន​សមា​ធិន្ទ្រិយ​ដ៏​ក្រៃលែង ហេតុ​នោះ ព្រះ​យោគាវចរ​នោះ លោក​ហៅថា​កា​យស​ក្ខិ​បុគ្គល​ ឥន្ទ្រិយ ៤ ប្រព្រឹត្តទៅ​តាម​សមា​ធិន្ទ្រិយ​នោះ ទាំង​ជា​សហជាត​ប្ប​ច្ច័​យ អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ សម្បយុត្ត​ប្ប​ច្ច័​យ ការអប់រំ​នូវ​ឥន្ទ្រិយ ៤ រមែង​មាន​ដោយអំណាច​នៃ​សមា​ធិន្ទ្រិយ ព្រោះថា​ព្រះ​យោគាវចរ​ទាំងឡាយ​ណា បាន​នូវ​សោតាបត្តិ​មគ្គ​ ដោយអំណាច​នៃ​សមា​ធិន្ទ្រិយ ព្រះ​យោគាវចរ​ទាំងអស់​នោះ ឈ្មោះថា​កា​យស​ក្ខិ​បុគ្គល​ កាល​ព្រះ​យោគាវចរ ធ្វើ​ទុក​ក្នុងចិត្ត ថា​ជា​ទុក្ខ សមា​ធិន្ទ្រិយ​ជា​គុណជាត​ដ៏​ក្រៃលែង​ សោតាបត្តិផល ជា​ផល​គឺ​ព្រះ​យោគាវចរ​នោះ បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ព្រោះ​មាន​សមា​ធិន្ទ្រិយ​ដ៏​ក្រៃលែង។បេ។ ព្រះ​យោគាវចរ បាន​នូវ​សកទាគាមិមគ្គ ឯសក​ទា​គាមិ​ផល ជា​ផល​គឺ​ព្រះ​យោគាវចរ​នោះ​ បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ព្រះ​យោគាវចរ បាន​នូវ​អនាគាមិមគ្គ ឯអនាគាមិផល ជា​ផល​គឺ​ព្រះ​យោគាវចរ​នោះ​ បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ព្រះ​យោគាវចរ​បាន​នូវ​អរហត្តមគ្គ ឯអរហត្តផល ជា​ផល​គឺ​ព្រះ​យោគាវចរ​នោះ​ បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ហេតុ​នោះ ព្រះ​យោគាវចរ​នោះ លោក​ហៅថា កា​យស​ក្ខិ​បុគ្គល
ថយ | ទំព័រទី ៣៣៤ | បន្ទាប់
ID: 637363235482603529
ទៅកាន់ទំព័រ៖