ព្រះត្រៃបិដក ភាគ ៧០
ឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមបញ្ញិន្ទ្រិយ ដ៏ក្រៃលែងនោះ។បេ។ ជាសម្បយុត្តប្បច្ច័យ ឥន្ទ្រិយ ៤ ជាឥន្ទ្រិយគឺព្រះយោគាវចរនោះ បានអប់រំ អប់រំប្រពៃហើយ ដោយអំណាចនៃបញ្ញិន្ទ្រិយ ព្រះយោគាវចរទាំងឡាយណា បានធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ដោយអំណាចនៃបញ្ញិន្ទ្រិយ ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថាទិដ្ឋិប្បត្តបុគ្គល កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន បញ្ញិន្ទ្រិយជាគុណជាតដ៏ក្រៃលែង ព្រះយោគាវចរ បាននូវសកទាគាមិមគ្គ ព្រោះមានបញ្ញិន្ទ្រិយដ៏ក្រៃលែង។បេ។ ឯសកទាគាមិផល ជាផលគឺព្រះយោគាវចរនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រះយោគាវចរ បាននូវអនាគាមិមគ្គ ឯអនាគាមិផល ជាផលគឺព្រះយោគាវចរនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រះយោគាវចរ បាននូវអរហត្តមគ្គ ឯអរហត្តផល ជាផលគឺព្រះយោគាវចរនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ហេតុនោះ ព្រះយោគាវចរនោះ លោកហៅថា ទិដ្ឋិប្បត្តបុគ្គល ឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមបញ្ញិន្ទ្រិយដ៏ក្រៃលែងនោះ ទាំងជាសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ
ID: 637363236482574775
ទៅកាន់ទំព័រ៖