ព្រះត្រៃបិដក ភាគ ៧០
ឥន្ទ្រិយ ៤ ជាឥន្ទ្រិយ គឺព្រះយោគាវចរនោះ បានអប់រំ អប់រំប្រពៃហើយ ដោយអំណាចនៃបញ្ញិន្ទ្រិយ ព្រះយោគាវចរទាំងឡាយណា បានធ្វើឲ្យជាក់ច្បាស់នូវព្រះអរហត្ត ដោយអំណាចនៃបញ្ញិន្ទ្រិយ ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថាទិដ្ឋិប្បត្តបុគ្គល។
[២០៤] ពួកព្រះយោគាវចរណាមួយ បានអប់រំហើយក្ដី កំពុងអប់រំក្ដី នឹងអប់រំក្ដី នូវនេក្ខម្ម បានត្រាស់ដឹងហើយក្ដី កំពុងត្រាស់ដឹងក្ដី នឹងត្រាស់ដឹងក្ដី (នូវនេក្ខម្មៈ) បានដល់ហើយក្ដី កំពុងដល់ក្ដី នឹងដល់ក្ដី (នូវនេក្ខម្មៈ) បានហើយក្ដី កំពុងបានក្ដី នឹងបានក្ដី (នូវនេក្ខម្មៈ) ចាក់ធ្លុះហើយក្ដី កំពុងចាក់ធ្លុះក្ដី នឹងចាក់ធ្លុះក្ដី (នូវនេក្ខម្មៈ) បានធ្វើឲ្យជាក់ច្បាស់ហើយក្ដី កំពុងធ្វើឲ្យជាក់ច្បាស់ក្ដី នឹងធ្វើឲ្យជាក់ច្បាស់ក្ដី (នូវនេក្ខម្មៈ) បានពាល់ត្រូវហើយក្ដី កំពុងពាល់ត្រូវក្ដី នឹងពាល់ត្រូវក្ដី (នូវនេក្ខម្មៈ) បានដល់នូវការស្ទាត់ហើយក្ដី កំពុងដល់ក្ដី នឹងដល់ក្ដី (នូវការស្ទាត់ក្នុងនេក្ខម្មៈ) ដល់នូវបារមីហើយក្ដី កំពុងដល់ក្ដី នឹងដល់ក្ដី (នូវនេក្ខម្មបារមី) ដល់ហើយនូវសេចក្ដីក្លៀវក្លាក្ដី កំពុងដល់ក្ដី នឹងដល់ក្ដី (នូវសេចក្ដីក្លៀវក្លាក្នុងនេក្ខម្មៈ) ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថា សទ្ធាធិមុត្ត ដោយអំណាចនៃសទ្ធិន្ទ្រិយ ឈ្មោះថាកាយសក្ខិ ដោយអំណាចនៃសមាធិន្ទ្រិយ ឈ្មោះថាទិដ្ឋិប្បត្តៈ ដោយអំណាចនៃបញ្ញិន្ទ្រិយ។
ID: 637363236814179552
ទៅកាន់ទំព័រ៖