ព្រះត្រៃបិដក ភាគ ៧០

 [២០៥​] ពួក​ព្រះ​យោគាវចរ​ណាមួយ (អប់រំ​ហើយ​ក្ដី​ កំពុង​អប់រំ​ក្ដី នឹង​អប់រំ​ក្ដី​) នូវ​អព្យាបាទ។បេ។ នូវ​អាលោក​សញ្ញា​ សេចក្ដី​មិន​រាយមាយ ការកំណត់​ធម៌ ញាណ បា​មុ​ជ្ជៈ បឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន​ ចតុត្ថជ្ឈាន អាកាសានញ្ចាយតន​សមាបត្តិ វិ​ញ្ញាណ​ញ្ចា​យត​នសមាបត្តិ​ អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ នេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ អនិច្ចានុបស្សនា​ ទុ​ក្ខានុបស្ស​នា អនត្តានុបស្សនា និ​ព្វិ​ទានុ​បស្ស​នា វិ​រា​គា​នុបស្ស​នា និ​រោ​ធានុ​បស្ស​នា​ បដិ​និ​ស្ស​គ្គា​នុបស្ស​នា ខយានុ​បស្ស​នា វយានុបស្ស​នា វិ​បរិណាមា​នុបស្ស​នា​ អនិ​មិត្តា​នុបស្ស​នា អប្ប​ណិ​ហិ​តានុ​បស្ស​នា សុញ្ញ​តានុ​បស្ស​នា អធិប្បញ្ញា​ធម្ម​វិបស្សនា​ យថាភូត​ញ្ញាណ​ទស្សនៈ អា​ទី​នវានុបស្ស​នា បដិ​សង្ខា​នុបស្ស​នា វិ​វដ្ដ​នា​នុបស្ស​នា​ សោតាបត្តិ​មគ្គ សកទាគាមិមគ្គ អនាគាមិមគ្គ អរហត្តមគ្គ។
 ពួក​ព្រះ​យោគាវចរ​ណា (បាន​អប់រំ​ហើយ​ក្ដី កំពុង​អប់រំ​ក្ដី​ នឹង​អប់រំ​ក្ដី​) នូវ​សតិ​ប្ប​ដ្ឋាន​ទាំង ៤ សម្ម​ប្ប​ធាន​ទាំង ៤ ឥទ្ធិបាទ​ទាំង ៤
ថយ | ទំព័រទី ៣៣៨ | បន្ទាប់
ID: 637363237215949541
ទៅកាន់ទំព័រ៖