ព្រះត្រៃបិដក ភាគ ៧០
ឥន្ទ្រិយទាំង ៥ ពលៈទាំង ៥ ពោជ្ឈង្គទាំង ៧ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ពួកព្រះយោគាវចរណាមួយ បានអប់រំហើយក្ដី កំពុងអប់រំក្ដី នឹងអប់រំក្ដី នូវវិមោក្ខទាំង ៨ បានត្រាស់ដឹងហើយក្ដី កំពុងត្រាស់ដឹងក្ដី នឹងត្រាស់ដឹងក្ដី (នូវវិមោក្ខទាំង ៨) ដល់ហើយក្ដី កំពុងដល់ក្ដី នឹងដល់ក្ដី (នូវវិមោក្ខទាំង ៨) បានហើយក្ដី កំពុងបានក្ដី នឹងបានក្ដី (នូវវិមោក្ខទាំង ៨) ចាក់ធ្លុះហើយក្ដី កំពុងចាក់ធ្លុះក្ដី នឹងចាក់ធ្លុះក្ដី (នូវវិមោក្ខទាំង ៨) ធ្វើឲ្យជាក់ច្បាស់ហើយក្ដី កំពុងធ្វើឲ្យជាក់ច្បាស់ក្ដី នឹងធ្វើឲ្យជាក់ច្បាស់ក្ដី (នូវវិមោក្ខទាំង ៨) ពាល់ត្រូវហើយក្ដី កំពុងពាល់ត្រូវក្ដី នឹងពាល់ត្រូវក្ដី (នូវវិមោក្ខទាំង ៨) ដល់ហើយនូវការស្ទាត់ក្ដី កំពុងដល់ក្ដី នឹងដល់ក្ដី (នូវការស្ទាត់ក្នុងវិមោក្ខទាំង ៨) ដល់ហើយនូវបារមីក្ដី កំពុងដល់ក្ដី នឹងដល់ក្ដី (នូវបារមីក្នុងវិមោក្ខទាំង ៨) ដល់ហើយនូវសេចក្ដីក្លៀវក្លាក្ដី កំពុងដល់ក្ដី នឹងដល់ក្ដី (នូវសេចក្ដីក្លៀវក្លាក្នុងវិមោក្ខទាំង ៨) ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថាសទ្ធាធិមុត្ត ដោយអំណាចនៃសទ្ធិន្ទ្រិយ ឈ្មោះថាកាយសក្ខិ ដោយអំណាចនៃសមាធិន្ទ្រិយ ឈ្មោះថាទិដ្ឋិប្បត្តៈ ដោយអំណាចនៃបញ្ញិន្ទ្រិយ។
ID: 637363237517394257
ទៅកាន់ទំព័រ៖