ព្រះត្រៃបិដក ភាគ ៧០

 [២០៦​] ពួក​ព្រះ​យោគាវចរ​ណាមួយ​ បាន​ដល់ហើយ​ក្ដី កំពុង​ដល់​ក្ដី នឹង​ដល់​ក្ដី នូវ​បដិសម្ភិទា​ទាំង ៤។បេ។ ព្រះ​យោគាវចរ​ទាំងអស់​នោះ ឈ្មោះថា​សទ្ធាធិមុត្ត ដោយអំណាច​នៃ​សទ្ធិន្ទ្រិយ​ ឈ្មោះថា​កា​យស​ក្ខិ ដោយអំណាច​នៃ​សមា​ធិន្ទ្រិយ ឈ្មោះថា​ទិដ្ឋិ​ប្ប​ត្តៈ​ ដោយអំណាច​នៃ​បញ្ញិ​ន្ទ្រិយ។
 ពួក​ព្រះ​យោគាវចរ​ណាមួយ ចាក់ធ្លុះ​ហើយ​ក្ដី កំពុង​ចាក់ធ្លុះ​ក្ដី​ នឹង​ចាក់ធ្លុះ​ក្ដី នូវ​វិជ្ជា​ទាំង ៣។បេ។ ព្រះ​យោគាវចរ​ទាំងអស់​នោះ ឈ្មោះថា​សទ្ធាធិមុត្ត​ ដោយអំណាច​នៃ​សទ្ធិន្ទ្រិយ ឈ្មោះថា​កា​យស​ក្ខិ ដោយអំណាច​នៃ​សមា​ធិន្ទ្រិយ​ ឈ្មោះថា​ទិដ្ឋិ​ប្ប​ត្តៈ ដោយអំណាច​នៃ​បញ្ញិ​ន្ទ្រិយ។
 ពួក​ព្រះ​យោគាវចរ​ណាមួយ សិក្សា​ហើយ​ក្ដី កំពុង​សិក្សា​ក្ដី​ នឹង​សិក្សា​ក្ដី នូវ​សិក្ខា​ទាំង ៣ ធ្វើឲ្យ​ជាក់ច្បាស់​ហើយ​ក្ដី​ កំពុង​ធ្វើឲ្យ​ជាក់ច្បាស់​ក្ដី នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ក្ដី (នូវ​សិក្ខា​ទាំង ៣) ពាល់ត្រូវ​ហើយ​ក្ដី កំពុង​ពាល់ត្រូវ​ក្ដី នឹង​ពាល់ត្រូវ​ក្ដី (នូវ​សិក្ខា​ទាំង ៣) ដល់ហើយ​នូវ​ការ​ស្ទាត់​ក្ដី​
ថយ | ទំព័រទី ៣៤០ | បន្ទាប់
ID: 637363237925883875
ទៅកាន់ទំព័រ៖